ព័ត៌មានជាតិ

ទាហាន២នាក់​ ដែលបានលង់ទឹក​នៅខេត្តឧត្តរមានជ័យ​ រកឃេីញសាកសពហេីយ​

image

ឧត្តរមានជ័យ៖​ ទាហានជាច្រើននាក់​ បានទៅជួយសង្គ្រោះក្មេង២នាក់​ ដែលកំពុងលង់ទឹកនៅទំនប់អាងអង្គ្រង​ ស្ថិតនៅត្រង់ចំណុចភូមិកញ្ចៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​ កាលពីវេលាម៉ោង​ ១:៣០នាទី​ ថ្ងៃទីទី៣០​ ខែកញ្ញា​ ឆ្នាំ២០២២។ ក្រោយការជួយសង្គ្រោះ​ ទាហានពីរនាក់នោះក៏បានបាត់ខ្លួន។ 

លោកឧត្តមសេនីយ៏ត្រី​ នាក់​ វង្ស​ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២​ បានឲ្យដឹងថា​ មុនពេលកេីតហេតុទាហានទាំងនោះបានឃើញក្មេងប្រុស២នាក់​ ដែលជាកូនទាហានដូចគ្នាលង់ទឹក​ ភ្លាមៗនោះទាហានជាច្រើននាក់ក៏បានចុះជួយក្មេងទាំង២នាក់នោះបានហើយ​ ក៏ស្រាប់តែបាត់ទាហានចំនួន​២នាក់​នោះវិញ​ ក្នុងចំណោមទាហានជាច្រើននាក់។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ក៏បានឲ្យដឹងដែរថា នៅវេលាម៉ោង​ ១១:៣០នាទី​ ថ្ងៃទី១​ ខែតុលា

ឆ្នាំ២០២២​ សពទាហានដែលបានបាត់ខ្លួននោះ​ បានរកឃើញម្នាក់ហើយ​ តែខាងក្រុមទាហាននៅបន្តរុករកទាហានម្នាក់ទៀតយ៉ាងស្រស្រាក់ស្រស្រាំ។ សពដែលរកឃើញមានឈ្មោះពលបាលវ៉ាន់​ ថុន។​ បន្ទាប់មកនៅវេលាម៉ោង​ ៥:០០នាទី​ ថ្ងៃទី១​ តុលាឆ្នាំ២០២២​ បានរកឃើញសពម្នាក់ទៀតឈ្មោះពលបាលឯក​ ឈួន​ សុីដេត។​ ពួកគាត់ទាំង២គឺជាទាហានបម្រេីការងារនៅវរសេនាតូចលេខ៤២២ប្រចាំទិសប្រាសាទតាមាន់៕

ដោយ៖​ ច័ន្ទ​ ដារុណ