លោក ម៉ាក្រុង ប្រកាសដាក់ប្រទេសបារាំង ក្នុងគ្រោះអាសន្នក្រោយមហាបាតុកម្ម នៅទីក្រុងប៉ារីស
| ព័ត៌មានអន្តរជាតិ
SHARE

តាមសារព័ត៌មានរុស្ស៊ី TASS ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាព អាសន្ន ដើម្បីទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងដែលកំពុងធ្វើឱ្យ សេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង៤សប្ដាហ៍នេះ។

ប្រធានាធិបតីបារាំងក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រឆាំង នឹងអាជ្ញាធរប្រព្រឹត្តឡើងដោយក្រុមបាតុករអាវកាក់ពណ៌លឿងមួយចំនួន។

បើតាមទិន្នន័យចុងក្រោយពីក្រសួងមហាផ្ទៃបារាំង មនុស្សច្រើនជាង៤៥០០នាក់ត្រូវបានចាប់ខ្លួន។ក្នុងនោះមាន៤០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបាន ផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation