មជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺឆ្លងរបស់អាមេរិកប្រកាសថាមពល ករណីកុមារកើតជំងឺអាថ៌កំបាំងបានកើនឡើងខ្ពស់នៅឆ្នាំនេះ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ឆ្នាំនេះគេបានកត់ត្រាអំពីជំងឺអាថ៌កំបាំងដែលធ្វើអោយកុមារពិការដោយមិនដឹងមូលហេតុ។ តែវានៅតែមិនបង្ហាញច្បាស់ថា តើអ្វីដែលជាមូលហេតុពិតដែលបណ្តាលឱ្យកុមារបាត់បង់សមត្ថភាព ក្នុងបញ្ជារមុខ, ក, ខ្នង, ដៃ ឬជើង របស់ពួកគេ ខណៈដែលស្ថានភាពបែបនេះ ត្រូវបានគេហៅថារលាកសាច់ដុំស្រួចស្រាវ ឬ ហៅខ្លីថាជំងឺ AFM ដែលរួមមាន រោគសញ្ញាដែលកើតឡើងប្រហែលមួយសប្តាហ៍ បន្ទាប់ពីកុមារមានគ្រុនក្តៅនិងជំងឺផ្លូវដង្ហើម។


គ្មានកុមារណាម្នាក់បានស្លាប់ដោយសារតែជំងឺដ៏កម្រនេះក្នុងឆ្នាំនេះទេ ប៉ុន្តែមានករណីស្លាប់មួយកាលពីឆ្នាំមុន ហើយជំងឺបែបនេះ ក៏ធ្លាប់បណ្តាលឱ្យក្មេងៗមួយចំនួនបានស្លាប់នាពេលកន្លងមក។ ប៉ុន្តែមន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺឆ្លង បាននិយាយថា តួលេខកុមាដែកើតជំងឺបានកើនឡើងខ្ពស់នៅឆ្នាំនេះ។


ក្រុមអ្នកស៊ើបអង្កេតជុំវិញការផ្ទុះឡើងនៃជំងឺថ្មីនេះ មិនបានរកឃើញភស្តុតាងដែលបង្កអោយកើតមានវីរុសនេះនោះទេ ទោះជាយ៉ាងណាក៏ដោយ ក្មេងៗដែលកើតជំងឺនេះ ត្រូវបានគេសង្ស័យថា គឺបង្កឡើងដោយវីរុស EV-D68 ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation