សមាជិកសភា១១៥រូប លើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី១៣ខែធ្នូនេះ មានកូរ៉ុមសមាជិកសមាជិក រដ្ឋសភា ចូលរួមប្រជុំចំនួន១១៥រូប ដោយសមាជិកទាំងអស់ បានលើកដៃអនុម័ត សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ ក្រោមការអញ្ជើញចូលរួមពីប្រធានរដ្ឋសភា សម្តេចហេង សំរិន។

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយតាមសំណើរបស់តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបើកផ្លូវឲ្យអតីតមន្ត្រីមកពីគណបក្សទាំងអស់ មានសិទ្ធិធ្វើនយោបាយឡើងវិញ។ តំណាងរាស្ត្រហត្ថលេខីទាំងនេះ បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោជនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប ប្រធានហត្ថលេខី សមាជិកសភា៨៧រូប មានប្រសាសន៍ថា បុគ្គលដែលតុលាការសម្រេចហាមឃាត់ ធ្វើសកម្មភាពនយោបាយ នឹង អាចទទួលបាននូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈ ពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុង ករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងមហាផ្ទៃ។

ទាក់ទិនរឿងនេះ សម្តេចតេជោ បានពន្យល់ថា ច្បាប់នេះគឺធ្វើឡើងគ្រប់បក្សនយោបាយទាំងអស់ មិនមែនដើម្បីក្រុមណាមួយនោះទេ។ សម្តេចបញ្ជាក់ថា វិសោធនកម្មច្បាប់ គណបក្សនយោបាយ ចូលជាធរមាន សម្តេចនឹងត្រៀមទទួលសំណើរ ពីអតីតមន្រ្តីបក្សនយោបាយ ដែលមិនទាន់មានសិទ្ឋធ្វើនយោបាយ មិនមែនមានន័យថា ច្បាប់នេះចេញមក អ្នកជាប់បំរាមអាចធ្វើនយោបាយឡើងវិញបានទាំងអស់នោះទេ។

សូមជំរាបថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភាពិភាក្សា និងអនុម័តដំបូង កាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ១៩៩៧។ ដោយច្បាប់នេះដំបូងមានតែ៤៥មាត្រា និងបានធ្វើវិសោធនកម្មចំនួនពីរដង គឺវិសោធនកម្មលើកទី១ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៧ និងវិសោធនកម្មលើកទី២ នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៧។ មកដល់ឆ្នាំ២០១៨នេះ ក៏មានការធ្វើវិសោធនកម្មដូចខាងលើនេះ៕( អត្ថបទ៖ វង សុភ័ក្ត្រ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation