ADB ផ្តល់កម្ចី៧០លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អ និងពង្រឹងគុណភាពផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦
| ព័ត៌មានជាតិ
SHARE

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB សម្រេចផ្តល់កម្ចី៧០លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អ និងពង្រឹងគុណភាពផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦។

ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨ រវាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ធនាគារADB។

ថវិកានេះ យកទៅប្រើប្រាស់ សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិត (គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រលេខ ១៥៩+០០០) ពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC។ ជុសជុលផ្លូវជាតិលេខ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ (គីឡូម៉ែត្រលេខ៣១៧+៦៣០ ដល់គីឡូម៉ែត្រលេខ៣៦៧+៥១២) ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ AC ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ។

ការងារស្ថាបនាក្រាលកៅស៊ូ AC មានរយៈពេល ១៨ខែ និងបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើពេល៥៤ខែ។ ការងារនេះ នឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation