ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអាមេរិក បន្តវាយប្រហារគ្នា នៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិ

image

អសប៖ ឯកអគ្គរដ្ឋទូតស្តីពីរបស់អ៊ីរ៉ងប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្ក អស្ថិរភាពនៅមជ្ឈឹមបូព៌ា។ មន្ត្រីអ៊ីរ៉ង់បាននិយាយចោទចំៗដាក់សហរដ្ឋអាមេរិកបែបនេះ បន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រី ការបរទេសអាមេរិក បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់បំរាមជាថ្មីទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដើម្បីបន្តរក្សាការដាក់ទណ្ឌកម្មនៅលើអ៊ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២០ខាងមុខ។

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយអាមេរិកបានដើរចេញ ពីកិច្ចព្រមព្រៀងនេះ បើទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានគាំទ្រវាក៏ដោយចុះ។ មន្ត្រីអ៊ីរ៉ង់បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជម្រុញឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការដាក់ទណ្ឌកម្មថ្មីមកលើអ៊ីរ៉ង់ ដែលផ្ទុយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥នោះ ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ការគំរាមកំហែងដែលបង្កឡើងដោយអ៊ីរ៉ង់គឺជា រឿងមួយយ៉ាងពិតប្រាកដដែលមានមកលើយើង ហើយលោកបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតការ យកចិត្តទុកដាក់ទៅលើហានិភ័យដែលបង្ករឡើងដោយរបបអ៊ីរ៉ង់ដែលកំពុងតែបន្តបង្កើនឥទ្ធិពលរបស់ខ្លួននោះ៕