នាយករដ្ឋមន្ត្រីអង់គ្លេស ឈ្នះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីគណបក្សរបស់លោកស្រី
| ព័ត៌មានអន្តរជាតិ
SHARE

អង់គ្លេស៖ នៅថ្ងៃពុធ ទី១២ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឈ្នះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ពីគណបក្សអភិរក្សរបស់លោកស្រី ប៉ុន្តែក្នុងនោះមានសមាជិកសភាចំនួន១១៧នាក់ បាននិយាយថា លោកស្រីនឹងមិនមែន ជាអ្នកដឹកនាំរបស់ពួកគេទៀតឡើយ បើសិនជាលោកស្រីអនុវត្តការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនោះ។


២ម៉ោងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Graham Brady ប្រធានក្រុមសមាជិកសភានៃគណបក្សអភិរក្ស នៅសភាអង់គ្លេសបាននិយាយថា មានសមាជិកសភា២០០នាក់បានបោះឆ្នោតគាំទ្រលោកស្រី Theresa May ជាមេដឹកនាំរបស់ពួកគេ ខណៈ ដែល ១១៧នាក់ទៀតបានប្រឆាំង។


ការខ្វែងគំនិតគ្នាជុំវិញការចាកចេញពីសហភាពអឺរ៉ុបក្នុងចំណោមសមាជិកសភានៃគណបក្សអភិរក្សនិយម គឺជាមូលហេតុដែល ធ្វើអោយកើតមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការដឹកនាំរបស់លោកស្រី Theresa May ហើយដែលការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី លោកស្រី ត្រឡប់មកពីការចរចាជាមួយមេដឹកនាំអ៊ឺរ៉ុបដើម្បីទទួលបានការធានា បន្ថែម ជុំវិញកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបដែលមានការខ្វែងគំនិតគ្នាកាលពីខែវិច្ឆិកានោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation