ប្រធានាធិបតីវ៉េណេស៊ុយអេឡា និយាយថា ប្រេស៊ីលបានរៀបចំផែនការ ឈ្លានពានទឹកដីខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃពុធថា លោកបានរកឃើញ គម្រោងឃាតកម្មមួយដែលដឹកនាំដោយផ្ទាល់ដោយសេតវិមានអាមេរិក។


នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅក្នុងរដ្ឋធានីការ៉ាកាស ប្រធានាធិបតីវ៉េណេស៊ុយអេឡារូបនេះ បាន ព្រមានម្តងហើយម្តងទៀត ថាការឈ្លានពានរបស់សហរដ្ឋអាមេរិកនឹងកើតមានឡើង។


លោក Nicolas Maduro បានចោទប្រកាន់លោក John Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Donald Trump ថា ជាអ្នកមើលការខុសត្រូវលើផែនការណ៍មួយ ដើម្បីឱ្យទាហានស៊ីឈ្នួលអាមេរិកធ្វើឃាតលោក ។


លោកក៏បាននិយាយផងដែរថា មេដឹនាំថ្មីដែលទើបតែជាប់ឆ្នោតគឺប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏មានជាប់ពាក់ពន្ធ័នឹងផែនការដែលដឹកនាំដោយអាមេរិកនេះដែរ ហើយមេដឹកនាំប្រេស៊ីលថ្មីរូបនេះ មានគ្រោងការនឹងឈ្លានពានប្រទេសវ៉េណេស៊ុយអេឡា។


សូមជំរាបថា នៅពេលនេះ ប្រទេសវេណេហ្ស៊ុយអេឡា កំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ នៅក្រោមការ ដឹកនាំជាងពីរទសវត្សរ៍នៃរបបសង្គមនិយមរបស់លោក Nicolas Maduro៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation