រថយន្តឆ្នៃដឹកឈើជាប្រភពចំណូលរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង
| ព័ត៌មានជាតិ
SHARE

ក្រចេះ÷ប្រភពដ៏ច្បាស់ការមួយបានអះអាងថា សព្វថ្ងៃនេះពួកគាត់រកស៊ីឈើដឹកឈើបានក៌ដោយសារ មានការបិទភ្នែកបិទច្រមុះ ពីលោកផូង ឃុន ឡាយ  នាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង និងសមត្ថកិច្ចមួយចំនួន ដែលឈរជើងនៅតាមដងផ្លូវក្បែររដ្ឋបាលព្រៃឈើសង្កាត់។

 ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ឃុំឆ្លូងស្រុកឆ្លូង បានលើកឡើងថា ទាំងថ្ងៃទាំងយប់រឹម៉កកែឆ្នៃ រថយន្តសាំយ៉ុងតកង់ឌុប ដឹកឈើមួយយប់ មួយយប់ ចេញមិនក្រោមពី២០ទៅ៤០នោះទេ ឆ្លងកាត់ពី ស្រុកចិត្របុរី និងក្រុងក្រចេះខេត្តក្រចេះ ឆ្ពោះឆ្លងកាត់ក្បែរស្នាក់ការ់លោក ផូង  ឃុនឡាយ លើផ្លូវជាតិលេខ ៧៣ ទៅខេត្តត្បូងឃ្មុំ ដោយមិនមានចំណាត់ការ ហើយដេកមើលដើម្បីរាប់ក្នាលឡាននិងរឹម៉កយក្ស ។. ពួកគាត់បន្តរៀបរាប់ទៀតថា  បើយើងមើលពីសំបកក្រៅវិញតាមរូបភាព គឹជាលក្ខណពលរដ្ឋដេកជញ្ជូន តែតាមពិតគឹល្បិចឈ្មួញដែលប្រើរូបភាពជាពលរដ្ឋ ដើម្បីបន្លំភ្នែកសាធារជន និងប្រជាជន តែមិនអាចរំលងលោកផូង ឃុនឡាយបានទេពីព្រោះកូនចៅលោកច្រើនក្នុងការតាមដានរាប់ក្បាលឡាន។

  ក្នុងករណីខាងលើនេះក្រុមកាតងារយើងបានខលទំនាក់ទំនងដល់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង នៅថ្ងៃ១៣ ធ្នូ ២០១៨ លេខ0976633868 វេលាម៉ោង០៩និង១៥នាទី តែមិនមានអ្នកទទួល ។ 

ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ហាក់បីដូចជា ឃុបឃិតជាមួយកូនចៅ តបស់ខ្លួនមិនអើពើក្នុងកាចរាចរណ៍ឈើបែបអនាធិបតេយ្យ  ដោយយោងលើហេតុផលបទល្មើសដឹកជញ្ជូនជាក់ស្ដែង ឆ្លងកាត់មន្ទីរផ្ទាល់តែម្ដង ។ដោយ÷ នាង ចាន់ថា



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation