ពិធីបុណ្យសមុទ្រចាប់ផ្ដើមហើយ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ពិធីបុណ្យសមុទ្រដែលប្រារព្ធធ្វើ នៅក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង បានចាប់ផ្ដើមហើយ នាព្រឹកថ្ងៃទី១៤ ធ្នូ នេះ ក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណី»។

សម្ដេច ហ៊ុន សែន បានធ្វើដំណើរចាកចេញពីភ្នំពេញ ដើម្បីចូលរួមជាអធិបតីនៅក្នុងពិធីដ៍មហាសប្បាយនេះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃ(១៤,១៥,១៦ធ្នូ) ដែលគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ។ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ។ ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន ដែរ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៍បានបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ប្រសិនបើប្រជាពលរដ្ឋចង់ទៅស្នាក់ផ្ទះសំណាក់ សណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាត។
តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច ៩ម៉ឺននាក់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation