អ្នកនាំពាក្យ​ គ.ជ.ប បំភ្លឺថា គ.ជ.ប មិនបានប្តឹងទេ គ្រាន់តែស្នើក្រសួងមហាផ្ទៃចាត់វិធានការចពោះជនណាដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯ.ឧ ឌឹម សុវណ្ណារុំ មន្ត្រីអ្នកនាំពាក្យគ.ជ.ប​ បានបំភ្លឹថា គ.ជ.ប មិនបានប្តឹងទេ ប៉ុន្តែស្នើសុំឲក្រសួងមហាផ្ទៃចាត់វិធានការស្របតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចំពោះការអំពាវនាវឲប្រជាពលលរដ្ឋធ្វើពហិកាក្នុងការបោះឆ្នោត តាមរយៈចេតនាជំរុញឲមានការចែកខិតប័ណ្ណ ដែលអាចធ្វើឲប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។

ការស្រាយបំភ្លឺរបស់មន្ត្រីអ្នកនាំពាក្យគ.ជ.ប​បែបនេះ ​ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីរបស់ ឯ.ឧ ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយចុះផ្សាយថា​ គ.ជ.ប បានសម្រេចដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការចំពោះបុគ្គលណា ដែលបានធ្វើការញុះញង់ប្រជាពលរដ្ឋខ្មែរ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នោះ ។

សូមជំរាបថា នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ គ.ជ.ប បានរៀបចំសន្និសីទកាសែតមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញជូនពីបច្ចុប្បន្នភាព នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត , ការបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងបច្ចុប្បន្នភាព ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation