ធនាគារជាតិ នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៥ ស្ដីពី «ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា»
| ព័ត៌មានជាតិ
SHARE

យោងតាមការជូនដំណឹង ពីធនាគារជាតិកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២១ធ្នូ ធនាគារជាតិ នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៥ ស្ដីពី «ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា»។

កម្មវិធីនេះ នឹងផ្សព្វផ្សាយនូវលទ្ឋផលនៃការស្រាវជ្រាវ ចំនួន៣រួមមាន៖ ការជំរុញវិស័យកសិកម្ម ការប្រើប្រាស់សក្តានុពលទេសចរណ៍ និងការរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគត។

សន្និសិទនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និងពិភាក្សាលើសក្តានុពល នៃវិស័យនានារបស់សេដ្ឋកិច្ចកម្ពុជា និងផ្តល់ជាធាតុចូលផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សំដៅគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation