អតីតមេធាវី វាយប្រហារទៅកាន់ត្រាំ ក្រោយតុលាការអាមេរិក កាត់ឲ្យជាប់ទោស៣ឆ្នាំ
| ព័ត៌មានជាតិ
SHARE

BBC ចុះផ្សាយថា តុលាការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសម្រេចទោសឲ្យ អតីតមេធាវីរបស់លោកត្រាំ ជាប់ពន្ឋនាគារ៣ឆ្នាំ ដោយក្រោយការសម្រេច អតីតមេធាវីរូបនេះ បានវាយប្រហារធ្ងន់ៗទៅកាន់លោកត្រាំ។

លោក Michael Cohen ជាអតីតមេធាវីលោកត្រាំ និយាយថា លោកត្រាំជាមនុស្សដែលប្រព្រឹត្ត ទង្វើអាក្រក់ជាច្រើន។

លោក Cohen អាយុ៥២ឆ្នាំ បានបន្ទោសឧក្រិដ្ឋកម្មរបស់ខ្លួន។ មេធាវីរូបនេះ និយាយថា ខ្លួនមិនបានសោកស្ដាយ ក្នុងការថ្លែងប្រាប់លោកចៅក្រម William Pauleyថា លោកត្រាំ បានបណ្តាលឱ្យគាត់ដើរតាមផ្លូវងងឹតជាយូរមកហើយ។ លោកបន្តប្រាប់តុលាការថា ភាពទន់ខ្សោយរបស់ខ្លួន គឺភាពស្មោះត្រង់ទៅត្រាំ។ លោកមានអារម្មណ៍ថា នេះជាកាតព្វកិច្ចក្នុងការលាក់បាំងអំពើកខ្វក់របស់លោកត្រាំ។

សូមជំរាបថា លោក Michael Cohen ជាសមាជិកទី១ នៃក្រុមការងារស្នូលរបស់ត្រាំ ត្រូវតុលាការប្រកាសដាក់ពន្ធនាគារ៣៦ខែ ក្រោមការស៊ើបអង្កេត ពីក្រុមប្រឹក្សាពិសេសស្តីពី ការចូលពាក់ព័ន្ធរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation