វិនិយោគិនជាតិ និងអន្តរជាតិ ចំណាយលុយរាប់លានដុល្លារ អភិវឌ្ឍន៍គម្រោងធំៗ នៅខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា បច្ចុប្បន្នមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះ។

នេះបើយោងតាម បណ្តាញសង្គមហ្វេសបុក របស់សម្តេចតេជោហ៊ុនសែន។

សម្តេចមានប្រសាសន៍ថា ខេត្តកោះកុង ជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូល។

គម្រោងវិនិយោគធំៗជាច្រើនប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិ ជាដើម។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។

ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍនានា។ ជាមួយគ្នានោះតាមរយៈកិច្ចសហប្រតិបត្តិការល្អតាមច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើអោយលំហូរទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សម្តេចបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែម ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ៕


ដោយសារតែប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពដែលបានធ្វើឲ្យវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគជាបន្តបន្ទាប់ ជាពិសេសវិស័យអេកូទេសចរណ៍នេះ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាអោយមានជីវភាពកាន់តែល្អប្រសើរមកដល់សព្វថ្ងៃនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation