រយៈពេល៩ខែឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង២ពាន់ករណី
| ព័ត៌មានជាតិ
SHARE

ថែ្លងក្នុងសនិ្ឋសីទប្រចាំឆ្នាំ ស្តីពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធាននបទធ្វើការរួមគ្នាដើម្បីកម្ពស់សុវតិ្ថភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍បឋមរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០១៨នេះ កើតឡើងចំនួន២.៣៧៨លើក បណ្តាលឲ្យបាត់បង់ជីវិតចំនួន១.៣១៣នាក់ និងរបួសចំនួន ៣.៤២៧នាក់ គិតជាមធ្យមក្នុងមួយថ្ងៃ ស្លាប់ចំនួន ៤.៩នាក់ និងរបួសចំនួន១៣នាក់។

ឯកឧត្តម បានបន្តថា មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺកត្តាមនុស្ស ដែលមានរហូតដល់ទៅ៩២% ក្នុងនោះ ចំនួនអ្នកស្លាប់ដោយការបើកបរលើសល្បឿនកំណត់មានចំនួន៣៩% មិនគោរពសិទិ្ឋអាទិភាពចំនួន ១៨% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន១១% បើកបរមិនប្រកាន់ស្តាំចំនួន១៤% និងបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹងមានចំនួន៥% ។ ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនជាអ្នកប្រើប្រាស់ម៉ូតូ ដែលមានចំនួន៧៥% ក្នុងនោះចំនួន៧០%មិនបានពាក់មួកសុវត្ថិភាពក្នុងពេលមានគ្រោះថ្នាក់។

សូមជំរាបថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរ អង្វែង បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គម។ ហើយដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើមូលដ្ឋាននៃបទពិសោធន៍ក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៨ និងស្ថានភាពជាក់ស្តែងនៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិកំពុងកសាងផែនការស្តីពីការបន្តជម្រុញរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ដែលក្នុងនោះបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងបទល្មើស និងមូលហេតុគ្រោះថ្នាក់ ស្របតាមផែនការយុទ្ឋសាស្រ្តរបស់គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ និងរួមចំណែកក្នុងការអនុវត្តឲ្យបានជោគជ័យតាមផែនការទស្សវត្សសុវតិ្ថភាពចរាចរណ៍ របស់អង្គការសហ ប្រជាជាតិ ២០១១-២០២០៕ អត្ថបទ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation