ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជាអញ្ជើញទស្សនាតំបន់ទេសចរណ៍ តារាសាគរ ខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃពញរះរាជាណាចក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​នៅព្រឹកថ្ងៃទី១៤ធ្ននេះអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ស្រុកបុទុមសាគរ ខេត្ត​កោះ​កុង ដែលវិនិយោគដោយក្រុមហ៊ុនចំរុះ មកពីសាធារណរដ្ឋប្រជាមានិតចិន។ ពិធីដ៏មាន​អត្ថ​ន័យនោះ ក៏មានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនការទូត ព្រមទាំងតំណាងវិនិយោគចិន ជាច្រើនរូប។

នៅក្នុងវត្តមាននៃការអញ្ជើញទស្សនា ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្ត​កោះកុង សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានស្តាប់យ៉ាងយក ចិត្តទុកដាក់ នូវការធ្វើបទបង្ហាញពីសំណាក់ម្ចាស់គម្រោង នៃតំបន់អភិវឌ្ឍន៍ ទីក្រុងវិស្សមកាល​ទេសចរណ៍ តារាសាគរ ខេត្តកោះកុង។

សូមបញ្ជាក់ថា ក្រុមហ៊ុនចម្រុះមកពីសាធារណរដ្ឋប្រជា​មានិតចិន ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង នៅឆ្នាំ២០០៨ ដែលរហូតមកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនចំរុះបានការការសាងសង់នូវរាល់សមិទ្ធផលសំខាន់ជាច្រើន ដូចជាការ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ក្នុងនោះមានការសាងសង់ផ្លូវជាតិប្រវែងជាង ២០០​គីឡូ​ម៉ែត្រ ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ មាន៣៦ឡូ កសាងសណ្ឋាគារលំដាប់ផ្កាយប្រាំ កសាងបឹងកាឡូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនកំសាន្តខ្នាតអន្តរជាតិ កសាងទំនប់ទឹកសាប​ដែល​អាចផ្ទុកទឹកប្រមាណជាង២លានម៉ែត្រគូប រួមទាំង​ការកសាងនូវតំបន់លំហែកាយមួយចំនួន​ទៀត​។

ម្ចាស់ក្រុមហ៊ុនក៏បានធ្វើការអះណាងដែរថា បន្ទាប់​ពីបញ្ចប់នូវការសាងសង់ជំហានទី១ ក្រុម​ហ៊ុន​នឹងធ្វើការសាងសង់នូវជំហានបន្ទាប់ទៀត ដូច​ជា​ការកសាងព្រលានយន្តហោះលំដាប់​អន្តរ​ជាតិ ដែលមានផ្លូវរត់ឡើងចុះរបស់យន្តហោះប្រ វែង៣ពាន់២០០ម៉ែត្រ ការកសាង​ទីលាន​វាយ​កូនគោលចំនួន២០ទីលានបន្ថែមទៀត កសាងស្ថានីយ៍ផលិតថាមពលអគ្គិសនី ការកសាង​ទីក្រុង​ទំនើបៗ អគារការិយាល័យខ្ពស់ៗប៉្រប់និងមាត់សមុទ្រ ការសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលអាចឲ្យនាវាចំណុះ២ម៉ឺនតោន ចូលចតលើកដាក់ទំនិញបាន កសាងម៉ូតែលនិងលំនៅដ្ឋាន​សម្រាប់សំរាកលំហែកាយ ក្នុងពេលវិស្សមកាលផងដែរ។ តំណាងម្ចាស់ក្រុមហ៊ុនក៏បានលើក​ឡើងដែរថា គម្រោងវិនិយោគរបស់ខ្លួនលោក ក្នុងកលារអភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេស​ចរណ៍ តារាសាគរ ខេត្តកោះកុងនេះ គឺឆ្លើយតបទៅនិងចក្ខុវិស័យរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។


​នៅក្នុង​ឱកាស នៃការ​អញ្ជើញ​ទស្សនា​នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ និង​កោត​សរសើរចំពោះ​ក្រុមហ៊ុនចំរុះចិន ដែលបានបណ្តាក់ទុនវិនិយោគ នៅព្រះរាជាណាចក្រ​កម្ពុជា ពិសេសការវិនិយោគ​នៅតំបន់ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង ដែលបាន​ប្រែក្លាយតំបន់​ដ៏ស្ងាត់​ជ្រងុំនេះ ឲ្យក្លាយជាតំបន់ដែលមានការទាក់ទាញទេសចរណ៍នៅថ្ងៃ អនាគត​ដ៏ខ្លីខាងមុខ។ បន្ទាប់ពីបានចំណាយពេលប្រមាណ៤០នាទី ក្នុងការតាមដានទស្សនានូវគម្រោងប្លង់ ស្ថាបត្យកម្មនៃ ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង រួចមកសម្តេចវិបុលភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញពិសារអាហារពេលថ្ងៃត្រង់ដែល​រៀបចំដោយក្រុមហ៊ុនចម្រុះចិន។

សូមបញ្ជាក់ដែរថា ទីលានវាយតកូនគោល នៃទីក្រុង​វិស្សម​កាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង បានប្រារព្វរៀបចំពិធីប្រកូតកីឡាវាយកូនគោល ពាន​រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០១៨ ដែលមានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម អស់លោក ជាកីឡាវាយកូនគោល អាជីព និងមិនអាជីពជាច្រើនទាំងក្នុងនិងក្រៅប្រទេសជាច្រើនរូបផងដែរ។ សូមបញ្ជាក់ដែរថា វត្តមាននៃការអញ្ជើញទស្សនា ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុងនេះ គឺធ្វើ ឡើងក្នុងដំណើរផ្លូវនៃការអញ្ជើញទៅចូលរួមពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) ឆ្នាំ២០១៨ ដែលត្រូវប្រារព្វធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង របស់សម្តេច តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation