ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាលើកដំបូងនៅកម្ពុជា កំពុងទាក់ចិត្តយុវវ័យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា "AIR & TECH SHOW 2018" ដែលមានរយៈពេលបីថ្ងៃ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

កម្មវិធីពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនកម្ពុជាដែលស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំង នូវជំនាញ និងមុខវិជ្ជាអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។

បើតាមយុវជន ដែលបានចូលរួមក្នុងពិព័ណ៌យន្តហោះ  និងបច្ចេកវិទ្យានៅថ្ងៃដំបូងនេះ ពួកគេបានលើកឡើងថា សប្បាយចិត្ត រំភើប នៅពេលដែលបានឃើញយន្តផ្ទាល់ភ្នែក និងបច្ចេកវិទ្យាប្លែកៗជាច្រើន ដែលមិនធ្លាប់បានជួប។

ជាមួយគ្នានេះ លោកឈី កុលបុត្រា មន្ត្រីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងដែលទទួលរៀបចំពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា បានលើកឡើងថា ការតាំងពិព័រនេះ គឺជាឱកាសដ៏វិសេសមួយដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិសិ្សតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា។លើសពីនេះ លោកបានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ អញ្ចើញទៅចូលរួមបានច្រើន ដើម្បីស្វែងយល់ពីបច្ចេកថ្មីៗ និងទស្សនាការប្រកួតប្រជែងយន្តហោះធ្វើពីកៅស៊ូជាដើម។

គួរបញ្ជាក់ដែរថា  កំឡុងពេលពិព័រណ៍ខាងលើនេះ ក៍មានសាលសិក្ខាសាលាដែលបង្កើតឱកាសបន្ថែម ទៅដល់អ្នកចូលរួមមកទស្សនាចូលស្តាប់ សួរនិងឆ្លើយ ផ្លាស់ប្តូរបទពិសោធន៍រវាងវាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និងសិស្សនិស្សិតរវាងគ្នា។ហើយក៏មានស្តង់លក់ម្ហូប និងភេសជ្ជៈសម្រាប់អ្នកចូលរួមទស្សនាទទួលទាន និងសម្រាកកម្សាន្តផងដែរ៕អត្ថបទ៖សោ ភ័ណវេហា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation