សម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ នាល្ងាចនេះ ជាមួយសម្តេចប៊ុនរ៉ានី
| ព័ត៌មានជាតិ
SHARE

តាមហ្វេសបុក សម្តេចមានប្រសាសន៍ថា សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ដល់១៦ធ្នូ ២០១៨។ ល្ងាចនេះខ្ញុំនិងភរិយា នឹងចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅឯខេត្តកោះកុងផងដែរ។

នៅថ្ងៃទី ១៥ធ្នូ ក៏ជាថ្ងៃខួបកំណើតភរិយាខ្ញុំ គម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ ផងដែរ។ សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំការងារមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាអោយសង្គមជាតិយើងកាន់តែរីកចម្រើន។

សម្តេចបានអរគុណ ដល់ប្រជាពលរដ្ឋ និងកូនក្មួយដែលជូនពរសម្តេចប៊ុនរ៉ានី និងជូនពរបងប្អូនទទួលបាននូវសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation