សាលាជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្តិ បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីPAMA ដើម្បីផ្តល់វិធីគិតលេខលឿនដល់សិស្ស
| ព័ត៌មានជាតិ
SHARE

សាលាជំនាន់ថ្មី ស៊ីសុវត្តិ បានចុះកិច្ចព្រមព្រៀងជាមួយPAMA ដើម្បីផ្តល់វិធីគិតលេខលឿនដល់សិស្ស ក្រោមអធិបតីភាពឯកឧត្តម អ៊ឹម គុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នាយកសាលាវិទ្យាល័យសុីសុវត្តិ និងសិស្សានិសិស្សជាច្រើននាក់។

ឯកឧត្តម អ៊ឹម គុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាប្រសាសន៏ថា
ផ្តួចផ្តើមឲ្យកុមារពូកែគណនាលេខ ពូកែគណិតវិទ្យា និងឈានទៅពូកែមុខវិជ្ជាផ្សេងៗទៀត ក្លាយជាកុមារ និងយុវជនរឹងមាំ មានការទទួលខុសត្រូវខ្ពស់។ បណ្តុះភាពជាអ្នកដឹកនាំសម្រាប់កុមារ ដើម្បីមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

លោកសម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្តិ ទទួលបន្ទុកកម្មវិធីសាលាជំនាន់ថ្មី លើកឡើងថា នេះជាកម្មវិធីអភិវឌ្ឍខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្បាច់គិតលេខ។ ជាលទ្ធផលវាជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។

លោក ផុន សុភា ប្រធានកម្មវិធី PAMAថ្លែងថា ប្រជាពលរដ្ឋ ដែលជាអ្នកដឹកនាំ ច្រើនតែអនុវត្តន៍ពីកម្មវិធីគិតលេខរហ័សប៉ាម៉ា(PAMA)។ កម្មវិធីនេះ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋ និងពិសេសកុមារ ដើម្បីលើកកម្ពស់គុណភាពជីវិត ឲ្យកាន់តែប្រសើរ និងធ្វើអោយការរិតតែលឿន។

សូមបញ្ជាក់ថា កម្មវិធី PAMA នឹងទំនាក់ទំនងស្វែងរក ដៃគូក្នុងនឹងក្រៅប្រទេស ដើម្បីធ្វើសហប្រតិបត្តិការលើកម្មវិធី។ រៀបចំការប្រកួតប្រជែងសមត្ថភាព តាមសាលា ជាមួយដៃគូសហការ និងថ្នាក់ជាតិ តាមរយៈកម្មវិធីនេះ តែផ្តល់ជារង្វាន់ ប័ណ្ណសរសើរ មេដាយ និងទស្សនៈកិច្ចសិក្សាក្នុង និងក្រៅប្រទេស៕អត្ថបទ ៖ គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation