ក្រុមអ្នកគាំទ្រត្រៀមស្វាគមន៍ការវិលមកកាន់មាតុប្រទេសវិញរបស់បវរកញ្ញាចក្រវាលកម្ពុជានៅរសៀលនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ស្ថាបន័Miss Cambodia បានប្រកាសនិងជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកគាំទ្រ បវរកញ្ញាចក្រវាលកម្ពុជា អោយអញ្ជើញចូលរួមក្នុងពិធីស្វាគមន៍បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ រឿន ណាត មកកាន់មាតុប្រទេសវិញនៅរសៀលនេះ

ស្ថាបន័Miss Cambodia បានឱ្យដឹងថា ជើងហោះហើររបស់កញ្ញា រឿន ណាត នឹងមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង ៤ និង ៣០ នាទីរសៀលនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ស្ថាបន័Miss Cambodia បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការស្រលាញ់ និង គាំទ្រដល់កញ្ញា រឿន ណាត ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ នេះ។

សូមជំរាបថា បវរកញ្ញាចក្រវាលកម្ពុជា កញ្ញារឿន ណាត បានតំណាងអោយប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួត បវរកញ្ញាចក្រវាលឆ្នាំនេះ ដែលធ្វើឡើងនៅឯទីក្រុងបាងកក ប្រទេសថៃ ដោយកញ្ញាបានចាកចេញពីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការប្រកួតបានបញ្ចប់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយជ័យជំនះបានទៅលើបរវកញ្ញាចក្រវាលហ្វីលីពីន គឺកញ្ញា Catriona Gray៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation