ការផ្ទុះឡើងនៃជំងឺអ៊ីបូឡានៅក្នុងប្រទេសកុងហ្គោបានរីករាលដាលទៅដល់ទីក្រុងបាន់ដាកា
| ព័ត៌មានអន្តរជាតិ
SHARE

ការផ្ទុះឡើងនៃជំងឺអ៊ីបូឡានៅក្នុងប្រទេសកុងហ្គោបាបានរីករាលដាលពីតំបន់ជនបទទៅដល់ទីក្រុងមួយដោយបង្កឲ្យមានការភ័យខ្លាចថា ជំងឺនេះនឹងកាន់តែពិបាកគ្រប់គ្រង។


រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មានជំងឺអ៊ីបូឡាមួយករណីនៅក្នុងទីក្រុងបាន់ដាកា (Mbandaka) ដែលមានពលរដ្ឋរស់នៅចំនួន១លាននាក់ និងស្ថិតនៅចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីតំបន់ដែលជំងឺនេះបានកើតឡើងដំបូងគេកាលពីដើមខែនេះ។
មកទល់ពេលនេះ មនុស្សចំនួន៤២នាក់ហើយបានឆ្លងជំងឺអ៊ីបូឡា និង២៣នាក់ទៀតត្រូវបានគេដឹងថាបានបាត់់បង់ជីវិតនៅក្នុងប្រទេសកុងហ្គោ។

អង្គការសុខភាពពិភពលោកបាននិយាយថា ករណីសង្ស័យ, ករណីដែលនឹងកើត និងករណីដែលបញ្ជាក់ថាមានផ្ទុកជំងឺអ៊ីបូឡាត្រូវបានគេកត់ត្រានៅក្នុងមណ្ឌលសុខភាពចំនួន៣នៅក្នុងខេត្តអេក្វាទ័រ (Equateur) របស់ប្រទេសកុងហ្គោ។


សូមរំលឹកថា កាលពីថ្ងៃពុធ វ៉ាក់សាំងពិសោធន៍ប្រឆាំងជំងឺអ៊ីបូឡាជាង៤ពាន់ដូសរបស់អង្គការសុខភាពពិភពលោកត្រូវបានបញ្ជូនទៅដល់ប្រទេសនេះ ខណៈដែលគេរំពឹងថានឹងមានការបញ្ជូនមកដល់ថែមទៀតក្នុងពេលឆាប់ៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation