ប្រទេសបារាំងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជំនាន់ថ្មីសម្រាប់វិស័យយោធា
| ព័ត៌មានអន្តរជាតិ
SHARE

បារាំង៖ ប្រទេសបារាំងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍សម្រាប់វិស័យយោធា ជំនាន់ថ្មីពីទីក្រុង Kourou នៃដែនដី ស្វ័យតរបស់បារាំងនៅជាប់នឹងប្រទេសហ្គីណេ នៅថ្ងៃពុធទី១៩ ខែធ្នូនេះ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រឯករាជ្យភាព នៃវិស័យការពារ ជាតិរបស់ខ្លួន ស្របពេលដែលបរិបទសកលថ្មីនៃការប្រកួតប្រជែងគ្នាលើវិស័យផ្កាយរណបនេះ នៅតែបន្តកើនឡើងឥតឈប់ ឈរនោះ។

ផ្កាយរណប CSO ចំនួន ៣ដំបូងនឹងបង្កើតបានជាស្ថានីយអវកាសនៅឆ្នាំ២០២១ ដើម្បីអោយគ្រាប់រ៉ុក្កែត Soyuz ដែលនឹងត្រូវ បាញ់បង្ហោះទៅចុះចតដើម្បីដាក់ពង្រាយផ្កាយរណបដែលអាចចាប់យករូបភាពដែលមានគុណភាពខ្ពស់សម្រាប់បម្រើឱ្យ វិស័យយោធាបារាំង។

បើយោងតាមនាយកកម្មវិធីនិងជាប្រធានវិស្វករនៃកម្មវិធីCSO/MUSIS លោក Jean-Baptiste បានឱ្យដឹងថា ផ្កាយរណបនេះនឹង ចាប់យករូបភាពដែលមានកម្រិតគុណភាពខ្ពស់ ទាំងតំបន់ដែលអាចមើលឃើញនិងតំបន់ដែលមានការបិទបាំង ជាមួយនឹង កម្រិតបច្ចេកវិទ្យាមួយដែលអាចផ្ទៀងផ្ទាត់បានតាមតម្រូវការ។

ប្រទេសបារាំងគ្រោងនឹងវិនិយោគទឹកប្រាក់៣,៦ពាន់លានអឺរ៉ូ (៤,២ ពាន់លានដុល្លារ) នៅក្នុងគម្រោងផ្កាយរណបយោធានេះ ដើម្បីការពារសុវត្ថិភាពបណ្តាញរបស់ខ្លួនពីការហេកចូលពីសំណាក់គូប្រជែងរបស់ខ្លួនដែលមានសមត្ថភាពខ្ពស់លើវិស័យនេះ។

កាលពីឆ្នាំមុនបារាំងបានរកឃើញពីការប៉ុនប៉ងរបស់ប្រទេសរុស្ស៊ី ក្នុងការរារាំងការបញ្ជូនរបស់ផ្កាយរណបយោធា ដែល ប្រើប្រាស់ដោយកងទ័ពបារាំងនិងអ៊ីតាលី សម្រាប់ការទំនាក់ទំនងគ្នាដោយសុវត្ថិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation