សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្រ្តីអគ្គិសនី ឲ្យចុះដោះស្រាយបន្ទាន់ ចំពោះតម្លៃភ្លើង នៅតាមទីផ្សាយ
| ព័ត៌មានជាតិ
SHARE

យោងតាមហ្វេសបុក ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន ឲ្យដឹងថា សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនី ឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើង នៅតាមទីផ្សារ ឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា “សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនី ឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើង នៅតាមទីផ្សារ ឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់”។

ការបញ្ជាក់របស់សម្តេចតេជោសែននេះ ធ្វើឡើងបន្ទាប់ពីនៅតាមផ្សារមួយចំនួន តម្លៃភ្លើងរដ្ឋថ្លៃ១៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី១៧ ធ្នូ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃ។ សម្តេចបន្តថា ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនី ចាប់១គីឡូវ៉ាត់ដល់១០គីឡូវ៉ាត់ក្នុងមួយខែ ហើយត្រូវបង់ថ្លៃ៤៨០រៀលនោះ នឹងត្រូវបញ្ចុះតម្លៃមកបង់ត្រឹម៣៨០រៀល។ ចំណែកពលរដ្ឋប្រើប្រាស់ពី១១ ដល់៥០គីឡូវ៉ាត់មួយខែ ដែលត្រូវបង់ថ្លៃ៦១០រៀល ត្រូវបញ្ចុះថ្លៃមកត្រឹម៤៨០រៀលវិញ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០៕ (ដោយ៖ អេង ស្រីទៀង)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation