ព័ត៌មានជាតិ

ប្រជាកសិករក្នុងខេត្តកំពុងប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាល

image

ប្រជាកសិករទូទាំងខេត្តកំពង់ស្ពឺនាំគ្នាច្រូតកាត់ប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាលនៅក្នុងខែធ្នូនេះ យ៉ាងមមាញឹកឱ្យទាន់ពេលវេលានារដូវប្រមូលផល។

លោក ញឹម ណន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ខេត្តកំពង់ស្ពឺមាន៧ស្រុក ១ក្រុង ដែលប្រជាកសិករ ចំនួន៨០ភាគរយជាអ្នកធ្វើស្រែចំការ ចំពោះផ្ទៃដីដាំដុះស្រូវស្រាលទូទាំងខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០១៨នេះមានចំនួន៧.៧២០ហិតានាចុងខែវិច្ឆិកានេះប្រជាកសិករប្រមូលផលស្រូវស្រាលលើផ្ទៃដីបានចំនួន៧.៥៨៨ហិតា ។ផ្ទៃដីដាំ ដុះ ស្រូវ កណ្តាលនៅក្នុងឆ្នាំ២០១៨នេះ មានចំនួន ៦០.៧១៣ហិតានាពេលបច្ចុប្បន្ននេះប្រជាកសិករប្រផលស្រូកណ្តាលបានលើផ្ទៃដីចំនួន១២.២៧៥ហិតា បើប្រៀបធៀបរយះពេលដូចគ្នានៅក្នុងឆ្នាំ២០១៧ ការប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាលក្នុងឆ្នាំ២០១៨នេះមានការថយចុះជាងឆ្នាំ២០១៧ មូលហេតុដោយមាន គ្រោះធម្មជាតិ ភ្លៀងធ្លាក់ នៅក្នុងរដូវប្រមូលផលស្រូវ ស្រាលនិងស្រូវកណ្តាលនេះ។

បច្ចុប្បន្ននេះប្រជាកសិករបានច្រូតកាត់ស្រូវនៅតំបន់ខ្លះច្រូតដោយដៃនិង តំបន់ខ្លះច្រូតដោយប្រើម៉ាស៊ីនទីផ្សារស្រូវស្រាលនិងស្រូវកណ្តាលនៅក្នុងខេត្តកំពង់ស្ពឺលក់បាន ក្នុង១គីឡូ ១១០០រៀល ទៅ១២០០រៀលតំម្លៃស្រូវនេះទិញតាមស្រូវសើមនិងស្រូវស្ងួន៕ សុភា


ព័ត៌មានទាក់ទង...