ប្រទេសកូរ៉េខាងត្បូងនិយាយថា គេនឹងពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីរៀបចំកិច្ចចរចាដែលកូរ៉េខាងជើងបានលុបចោលនោះ
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងមានបំណងបន្តការពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីរៀបចំកិច្ចចរចាកម្រិតខ្ពស់ដែលត្រូវបានកូរ៉េខាងជើងលុបចោលកាលពីថ្ងៃពុធ ដោយសារតែខឹងសម្បារចំពោះសមយុទ្ធយោធារួមគ្នារវាងប្រទេសកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក។


វិមានប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាអ្នកសម្របសម្រួលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដើម្បីឲ្យប្រទេសទាំង២អាចរៀបចំកិច្ចប្រជុំកំពូលដោយជោគជ័យនៅក្នុងប្រទេសសិង្ហបុរីនាពេលខាងមុខ។


សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានគំរាមនឹងដកខ្លួនចេញពីកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយបាននិយាយថា គេប្រហែលជាមិនចូលរួមកិច្ចប្រជុំនោះទេ ប្រសិនបើអាមេរិកនៅតែបន្តទាមទារជាឯកតោភាគីឲ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ។


ស្របពេលជាមួយគ្នានោះ មន្ត្រីម្នាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងព្យាយាមធ្វើការសម្រុះសម្រួលយ៉ាងសកម្មរវាងអាមេរិក និងកូរ៉េខាងជើង នៅពេលភាគីទាំង២ហាក់ដូចជាមានជំហរខុសគ្នាមួយចំនួនក្នុងអំឡុងពេលរៀបចំសម្រាប់ជំនួបកំពូលនាពេលខាងមុខនោះ
គួរបញ្ជាក់ថា ប្រធានាធិបតី ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) សម្រាប់កិច្ចប្រជុំកំពូលមួយនៅឯសេតវិមាននៅថ្ងៃទី២២ ខែឧសភា ហើយមេដឹកនាំទាំង២ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលអាមេរិកនិងកូរ៉េខាងជើងនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation