តុលាការកំពូលតម្កល់សាលក្រម និងសាលដីកា ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តដល់សម្តេចតេជោ១លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នាព្រឹកថ្ងៃនេះ បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិរូបនេះ សងជំងឺចិត្តទៅកាន់សម្តេចតេជោ ៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍សម្តេចតេជោ។

មេធាវីការពារក្តីសម្តេចតេជោ ឯកឧត្តម គី តិច បញ្ជាក់ថា សាលដីកាដែលសម្រេចនោះ មាន៣ចំណុចរួមមាន៖ បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់។តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៏ ទុកជាបានការពេញទាំងមូល។សាលដីកានេះ ត្រូវបានប្រកាស ជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសសាលដីកានេះ ធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ ដោយសម្រេចផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តជូនសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation