តើគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលCPPមានអំណាច និងភារកិច្ចអ្វីខ្លះ?
| ព័ត៌មានជាតិ
SHARE

នៅព្រឹកនេះ សន្និបាតគណបក្សប្រជាជនកម្ពុជា(CPP) លើកទី៤១ អាណតិ្តទី៥ បានបន្តកិច្ចការរបស់ខ្លួន តាមរបៀបវារៈដែលបានគ្រោងទុក នោះគឺបោះឆ្នោតជ្រើសតាំង ប្រធានគណៈត្រួតពិនិត្យ សមាជិកគណៈត្រួតពិនិត្យ និងបោះឆ្នោតបំពេញបន្ថែម នៃសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរបស់ខ្លួន។

តើសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលCPP មានអំណាច និងភារកិច្ចអ្វីខ្លះ?

យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង នៃគណបក្សកាន់អំណាច ឲ្យដឹងថា ការជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈអចិន្រ្តៃយ៍ ត្រូវយកសំឡេងភាគច្រើនដាច់ខាត (២ភាគ៣) នៃចំនួនសមាជិកសមាជិកាកណ្ដាល ចូលរួមចំនួន៨២៩រួប លើរចនាសម្ព័ន្ធរួម៨៦៥រូប។

ប្រធានគណគណៈអចិន្រ្តៃយ៍ នៃCPP កាន់តំណែងជាប្រធានបក្សCPP ពោលគឺសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈអចិន្រ្តៃយ៍។ ដោយឡែក គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល មានភារកិច្ច និងអំណាចចាត់ចែងគណបក្សទាំងក្នុង ប្រទេស ទាំងក្រៅប្រទេស រាប់ទាំងការងារ ដឹកនាំរាជរដ្ឋាភិបាលប្រចាំថ្ងៃ ដូចបានកំណត់គោលការណ៍ វិធានការធំៗ ដើម្បីអនុវត្តន៍ការសម្រេចចិត្ត នៃមហាអង្គសន្និបាតទូទាំងប្រទេស រៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង របស់គណបក្ស ចំណុះផ្ទាល់គណៈកម្មាធិការកណ្តាល សម្រេចអំពីការចូល ជាសមាជិកបក្សក្នុងករណីពិសេស សម្រេចជ្រើសរើស ក្នុងការបោះឆ្នោតតំណាងរាស្រ្ត ជ្រើសរើសសមាជិកក្នុងមុខនាទីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋ មានដូចជា រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្តរាជធានីជាដើម និងអនុវត្តន៍នយោបាយរបស់គណបក្ស។

យោងតាមលក្ខន្តិកៈរបស់បក្ស ឲ្យដឹងទៀតថា គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលប្រជុំ១ខែម្តង ឬមុនកំណត់ ប្រសីនបើចាំបាច់អាស្រ័យលើប្រធានកោះប្រជុំ។ ដូចនេះ សម្តេចតេជោ ជាប្រធានCPP មានសិទ្ធិអំណាចពេញលេញ ក្នុងការកោះប្រជុំមុនពេលកំណត់ ក្នុងករណីកិច្ចការជាបន្ទាន់។

មកទល់ពេលនេះCPPមានសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន៣០រូប ហើយតួលេខ នឹងកើនបន្ថែមទៀត នាថ្ងៃនេះ អាស្រ័យដោយការបោះឆ្នោតបំពេញបន្ថែម នាវេលាព្រឹកថ្ងៃទី២០ធ្នូនេះ។ ក្នុងនោះ រចនាសម្ព័ន្ធ ដឹកនាំកំពូលរបស់បក្សរួមមាន សម្តេចតេជោជាប្រធាន សម្តេចហេង សំរិន ជាប្រធានកិត្តិយស សម្តេច ស ខេង ជា អនុប្រធានគណបក្ស និងសម្តេច សាយ ឈុំ ជាអនុប្រធានគណបក្ស ព្រមទាំងកាន់តំណែង ជាប្រធានគណៈប្រចាំការCPP ដែលទទួលបន្ទុកចាត់ចែក លើការងារបក្សទាំងមូល ជាប្រចាំ និងទទួលខុសត្រូវ ចំពោះមុខគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលCPP និងប្រធានCPPសម្តេចតេជោ ហ៊ុន សែន។

CNC នឹងជម្រាបជូនអស់លោកអ្នក អំពីសមាសភាពសមាជិក គណៈអចិន្រ្តៃ នៃគណៈកម្មាធិការកណ្តាល ដែលបានបោះឆ្នោតជ្រើសតាំងបន្ថែម នាវេលាព្រឹកនេះ។

នឹងបិទបញ្ចប់នាវេលារសៀលនេះ បន្ទាប់ពីសមាជិកសមាជិកការអង្គសន្និបាតបានត្រង់ត្រាប់ស្តាប់មតិសំណេះសំណាលរបស់តេជោប្រធានCPP។

សូមជម្រាបថា គណៈកម្មាធិការកណ្តាលបក្ស ពិភាក្សាលើបញ្ហាសំខាន់ៗចំនួន៣ ដោយទី១ ឆ្លងនិងអនុម័តលើសេចក្ដីសម្រេចរបាយការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩។ ទី២ គឺការបោះឆ្នោតជ្រើសតាំង បន្ថែមសមាជិកនិងជ្រើសតាំង ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្ដាល។ ទី៣គឺការបោះឆ្នោតជ្រើសតាំង បំពេញបន្ថែមសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលមួយចំនួន៕
(ដោយ៖ខៀវ កូឡា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation