ព័ត៌មានជាតិ

អ្នកនាំពាក្យCPP អះអាងថា ពលរដ្ឋខកចិត្តយ៉ាងខ្លាំង ដែលច្រលំបោះឆ្នោតឲ្យCNRP

image

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឈឹម ផលវរុណ មានប្រសាសន៍ ប្រាប់ក្រុមអ្នកកាសែតជាតិអន្តរជាតិ ក្រោយពីបិទបញ្ចប់សន្និបាតបក្សលើកទី៤១ កាលពីល្ងាចថ្ងៃម្សិលមិញថា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានខកចិត្តយ៉ាងខ្លាំង ដែលច្រលំបោះឆ្នោត ឲ្យអតីតគណបក្សដែលត្រូវបានរំលាយ(CNRP) កាលពីឆ្នាំ២០១៣។

ឯកឧត្តមបន្តថា សំឡេងឆ្នោត របស់CNRPនៅពេលនោះ ធ្វើឲ្យប្រទេសកម្ពុជាអស្ថេរភាពនយោបាយ។

សូមជំរាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣.២៣៥.៩៦៩ ស្មើនឹង៦៨អាសនៈ។ ចំណែកអតីត គណបក្សដែលត្រូវបានរំលាយហើយ ទទួលបានសំឡេងឆ្នោត ២.៩៤៦.១៧៦ ស្មើនឹងអាសនៈ៥៥។

ទាក់ទងនឹងរឿងការបោះឆ្នោតនេះ លោក ឈឹម ផលវរុណ បញ្ជាក់ថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នាពេលកន្លងទៅ គណបក្សប្រជាជនកម្ពុជា ធ្វើកំណែទម្រង់ល្អទើបពលរដ្ឋបោះឆ្នោត ឲ្យគណបក្សច្រើនលើសលុប៕

ព័ត៌មានទាក់ទង...