ប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជាមានសុខដុមនីយកម្មសាសនា នៅទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី២១ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៃពិធីបើក អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៧ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តឡើងនៅសាលសន្និសីទ ចតុមុខ។

នាឱកាសបើក អនុសំវច្ឆរ មហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រ ទេស លើកទី២៧ឆ្នាំ ២០១៨ ឯកឧត្តមហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីធម្មការនិងសាសនា មានប្រសាសន៏លើកឡើងថា៖តាម រយៈ គោលនយបាយឈ្នះ ឈ្នះ បានធ្វើឲ្យប្រសើរឡើង នៅការអភិវឌ្ឍ និងសេរីភាពសាសនាត្រូវបានលើកតម្កើង ឈរលើគោលការ៏គោរពគ្នាទៅវិញទៅមក។វិស័យព្រះពុទ្ធសាសនាមាន ការរីកចម្រើនឥតឈប់ឈរ និងបានបណ្តាលបណ្តាលព្រះសង្ឃ ចាប់ ពីបឋមពុទ្ធិកសិក្សា រហូត ដល់ថ្នាក់ក្រោយឧត្តមសិក្សា។

នាឱកាសនោះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និង ជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៏លើកឡើងថា, វិស័យ ព្រះពុទ្ធសាសនា គឺជាសាសនា របស់រដ្ឋ កំពុងតែមាន ការរីកចម្រើន ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងបានចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៏បន្តថា កម្ពុជាមានសុខដុមនីយកម្មសាសនានៅទូទាំងប្រទេស។ព្រះពុទ្ធសាសនា ជាស្នាលបណ្តុះ បណ្តាលធនធានមនុស្ស វត្ត អារាម ជាទីសុខសាន្តបំផុតសម្រាបយប្រជាពលរដ្ឋ កម្ពុជា។រាជរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគោរពជំនឿ សាសនា តាមជំនឿរបស់ខ្លួន និងបានលើកតម្កើងព្រះ សង្ឃជាស្រែបុណ្យ ដែលយើងគោរព ប្រតិ បត្តិ ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រកប ដោយចីរភាព និងសម្បូរដោយធនធានមនុស្ស។

ដោយឡែកនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៨ពិធីបិទ អនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី២៧ឆ្នាំ ២០១៨ក្រោមអធិប តីភាពឯកឧត្តមកិត្តិ នីតិកោសលបណ្ឌិតប៊ិន ឈិនឧបនាយករដ្ឋ មន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា៕(អត្ថបទ៖ វង សុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation