រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជីម ម៉ាទីស (Jim Mattis) លាលែងពីតំណែងដោយលើកហេតុផលពីភាពមិនចុះសម្រុង ក្នុងគោលនយោបាយជាមួយប្រធានាធិបតី ត្រាំ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis ដែលជាអតីតទាហានម៉ារីនចូលនិវត្តន៍ ហើយដែលត្រូវបានគេស្គាល់ ច្បាស់ថាជាកម្លាំងស្ថេរភាពមួយរូបនៅក្នុងជួយគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Donald Trump នឹងលាលែងពីតំណែង នៅចុងខែកុម្ភៈ។ នេះបើតាមសម្តីរបស់លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis នឹងលាលែងពីដំណែងនៅចុងខែកុម្ភៈនេះ បន្ទាប់ពីមានរឿងរកាំរកួសជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់តាំងពីលោក Trump បានប្រកាស ដកកងទ័ពសហរដ្ឋអាមេរិកចេញពី ប្រទេសស៊ីរី កាលពីថ្ងៃពុធថាទោះបីជាមានការប្រឆាំងពីសម្ព័ន្ធមិត្តអាមេរិក និងមន្រ្តីយោធាកំពូលរបស់សហរដ្ឋអាមេរិកក៏ ដោយចុះ។

លោក Jim Mattis បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់គាត់ថា គាត់សូមចុះចាញ់ហើយ ហើយលោកTrump អាច ជ្រើសរើសប្រមុខការពារជាតិថ្មី ដែលមានទស្សនៈដូចគាត់ចុះ។

ដោយឡែកលោក Donald Trump បាននិយាយថា លោកនឹងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ជំនួសលោក Jim Mattis ក្នុងពេលឆាប់ៗនេះ។

សូមជំរាបថា លោក Jim Mattis មានឈ្មោះនៅក្នុងបញ្ជីខ្មៅមួយ រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលត្រូវបានលោក Donald Trump ពិចារណារក្នុងការដកចេញ ដែលក្នុងនោះ ក៏មានលោក Rex Tillerson ផងដែរ ដែលបញ្ជីនេះ លោក Trump បានបង្ហោះ តាមរយៈគណនី Twitterរបស់ខ្លួន កាលពីខែមីនា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation