អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំការពារសន្តិសុខ ក្នុងឱកាសបុណ្យធំៗនាចុងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមនាយឧត្តសេនីយ៍ សន្តិនេត សាវឿន បានដឹកនាំ ប្រជុំការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ឋពិធីបុណ្យខួប លើកទី៤០ នៃទិវាថ្ងៃ ៧មករា (១៩៧៩-២០១៩) និងពិធីសម្ពោធជាផ្លូវការ នៃវិមានឈ្នះឈ្នះ ខណៈកម្មវិធីទាំងពីរនេះ នឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ថ្លែងថា នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ដល់កម្លាំងការពារទាំងអស់ការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងឱកាសបុណ្យធំៗនាពេលខាងមុខ ខណៈកម្លាំងចម្រុះ នឹងដាក់ពង្រាយរាប់ពាន់នាក់ទាំងយប់ទាំងថ្ងៃ។

វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនប៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នំា២០១៨ និង ចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ ឈ្នះ ដោយកម្មវិធីនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សំណង់វិមានឈ្នះឈ្នះ តំណាងឲ្យវរៈភាពរបស់សមមិត្តហ៊ុន សែន ដែលហ៊ានប្រថុយជីវិត ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត៕ អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation