ព័ត៌មានអន្តរជាតិ

មនុស្ស៥នាក់ស្លាប់ និង៨នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីមានការផ្ទុះឧស្ម័នមេតាននៅអណ្តូងរ៉ែធ្យូងថ្មក្នុងប្រទេសឆែក

image

ឆែក ៖ក្រុមហ៊ុនរុករករ៉ែឈ្មោះ OKD បាននិយាយថា កម្មករអណ្តូងរ៉ែ ៥នាក់ស្លាប់ និង៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមាន ការផ្ទុះឧស្ម័នមេតាននៅអណ្តូងរ៉ែធ្យូងថ្ម ឈ្មោះ CSM នៅតំបន់ Karvina ភាគខាងកើតសាធារណរដ្ឋឆែក ក្បែរនឹងព្រំដែនប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍ក្នុងស្រុកថា ក្រៅពីអ្នកស្លាប់និងបាត់ខ្លួន គឺមានមនុស្ស ១០នាក់ ទៀត បានរងរបួសនៅក្នុងឧបទេវហេតុនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ អណ្តូងរ៉ែក្រោមដី ហើយកំពុងបង្ករ ការរំខាន ដល់កិច្ចប្រឹងប្រែងសង្គ្រោះ។
នាំពាក្យក្រុមហ៊ុនខាងលើ លោក Ivo Celechovsky បាននិយាយថា ការផ្ទុះនេះ បានកើតឡើងនៅជម្រៅ៨០០ម៉ែត្រក្រោមផ្ទៃដី នៅប្រហែលម៉ោង ៥ទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍។លោក Ivo បាននិយាយយ៉ាងដូច្នេះថា "ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥ នាក់អ្នករុករករ៉ែ ៨នាក់កំពុងបាត់ខ្លួនហើយ ១០នាក់រងរបួស"។

ទូរទស្សន៍ឆែកផ្សាយថា ជនរងគ្រោះភាគច្រើនជាជនជាតិប៉ូឡូញ ខណៈដែលអាជ្ញាធរនិងក្រុមសង្គ្រោះកំពុងព្យាយាមស្វែងរក អ្នកបាត់ខ្លួន៕