ព័ត៌មានជាតិ

ថវិការបស់សមាគមន៍ មិត្តនគរបាលខេត្តមណ្ឌលគិរី បានប្រគល់ជូន គ្រួសារសព

image

(ខេត្តមណ្ឌលគិរី)៖ ថវិការសមាគមន៍មិត្តនគរបាលចំនួន៦,០០០,០០០រៀលបាននាំយកទៅប្រគល់ជូនគ្រួសារនៃសពលោកអនុសេនីយ៍ត្រី ពិន ហ៊ាង ដែលជាមន្ត្រីប៉ុស្តិ៍នគរបាលស្រែឈូកដែលបានទទួលមរណភាព កាលពីថ្ងៃ១៥តុលា២០១៨ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរង ទទួលផែនធនធានមនុស្ស តំណាងដ៏ខ្ពស់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អមដំណើរដោយវរសេនីយ៍ឯក ម៉ៅ រិទ្ឋី ប្រធានការិយាល័យបុគ្គលិក ព្រមទាំងលោកនាយរងការិយាល័យ លោក វ៉ាន ដានីនអធិការនគរបាលស្រុកកែវសីមា អធិការរង នាយ នាយរងផ្នែក និងមន្រី្ត នៃអធិការដ្ឋាននគរបាលស្រុកកែវសីមាជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងបានសំដែងនូវការសោកស្ដាយនិងទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កងកម្លាំងនគរបាលជាតិ ដែលរយះពេលកន្លង មកបានខិតខំបំពេញការងារជូនអង្គភាពយ៉ាងសកម្មក្នុងការបំរើជាតិមាតុភូមិ ។ លោកបានបញ្ជាក់បន្ថែមទៀតថា"ថវិកាទាំងអស់នេះគឺបានមកពីសមាគមន៍មិត្តនគរបាលជាតិ ដែលបង់ថវិកាជាប្រ ចាំសំរាប់នៅពេលមានទុក្ខធុរៈដូចជាពេលនេះដូច្នេះត្រូវយកថវិកាទាំងអស់នេះទៅចាត់ចែងនិងដោះស្រាយទៅតាមតម្រូវការចាំបាច់។

ឆ្លៀតក្នុងឱកាសនោះ ក្រុមគ្រួុសារនៃសពបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាគមន៍មិត្តនគរបាលជាតិដែលយកចិត្តទុក្ខដាក់ចំពោះ មន្ត្រីក្រោមឱវាទ និងសូមជូនពរអោយក្រុមការងារជួុបតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសប្រមុខថ្នាក់ដឹកនាំ ​ ៕ (នាង ចន្ថា)