ទឹកឃ្មុំបែបធម្មជាតិ ក្នុងខេត្តកំពង់ចាម មានហាងឆេងសមរម្យលក់ទៅកាន់ទីផ្សារ
| ព័ត៌មានជាតិ
SHARE

សត្វឃ្មុំគឺជាប្រភេទសត្វស្លាបមួយប្រភេទដែលមានមានមាឌតូច ប៉ុន្តែវាអាចទិចទៅលើខ្លួនប្រាណមនុស្សបានដោយងាយ ចំណែកការរស់នៅរបស់សត្វឃ្មុំគឺយើងធ្លាប់តែឃើញឃ្មុំរស់នៅជាសំបុកនៅលើដើមឈើនៅក្នុងព្រៃ ប៉ុន្តែបច្ចុប្បន្នសត្វឃ្មុំត្រូវបានគេយកមកចិញ្ចឹមបែបធម្មជាតិ និងមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស។

ជាក់ស្តែងប្រជាពលរដ្ឋមួយគ្រួសារដែលរស់នៅក្នុងភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមគឺមានមុខរបរចិញ្ចឹមឃ្មុំបែបធម្មជាតិដើម្បីចំរាញ់យកទឹកឃ្មុំលក់ទៅកាន់ទីផ្សារក្នុងតំលៃសមរម្យមួយ។

បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំបានបញ្ជាក់ថាការចិញ្ចឹមឃ្មុំនេះគឺជាការចិញ្ចឹមបែបធម្មជាតិ ដោយពុំមានការផ្តល់ជាចំណីរនោះទេ ដោយយើងជ្រើរើសយកទីតាំងចំការណាមួយដែលចាប់ផ្តើមសំបូរទៅដោយផ្កា ដូចជាផ្កាមៀន ផ្កាតាងែន និងផ្កាគរជាដើម ហើយនៅពេលនោះឃ្មុំនិងហើរទៅក្របជញ្ជក់សម្អរផ្កា ដើម្បីយកមកចិញ្ចឹមកូននិងសំបុកដែលគេរៀបចំនៅក្នុងធុងនីមួយៗដែលវាធ្លាប់រស់នៅពីតូចៗ។

ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំបានបញ្ជាក់ទៀតថាមូលហេតុជ្រើសរើសយកទីតាំងនេះចិញ្ចឹមឃ្មុំដោយសារតែវាសំបូរទៅដោយផ្កាគរ ដែលមានភាពងាយស្រួលទៅដល់ឃ្មុំក្របជញ្ជក់លម្អរផ្កា ហើយចំពោះការផលិតទឹកឃ្មុំគឺអាចផលិតបានច្រើនក្នុង១ថ្ងៃៗ។

រីឯចំពោះតំលៃទឹកឃ្មុំដែលលក់ទៅកាន់ទីផ្សារគឺអាចលក់បានក្នុងតំលៃចន្លោះពី៩ដុល្លារទៅ២០ដុល្លារក្នុង១គីឡូក្រាម(គិតជាគីឡូក្រាម) ក្នុងនោះលក់ទៅឲ្យក្រុមហ៊ុនដែលប្រមូលទិញគឺមានតំលៃ៩ដុល្លារ និងលក់ទៅឲ្យអ្នកប្រើប្រាស់ផ្ទាល់ គឺមានតំលៃ១៥ដុល្លារឫ២០ដុល្លារក្នុង១គីឡូក្រាម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation