ក្រសួងធនធានទឹក៖ សំណើមអ័ព្ទនៅកម្ពុជា ជាសញ្ញាអាកាសធាតុប្រែប្រួល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នារយ:ពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានការចុះអ័ព្ទនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀត។

ជាការសន្និដ្ឋានតាមលក្ខណ:បច្ចេកទេសវិទ្យាសាស្ត្របឋម ឃើញថា សំណើម និងអ័ព្ទនាពេលព្រឹក ក្នុងតំបន់មួយចំនួននោះ គឺជាសញ្ញាបង្ហាញពីអាកាសធាតុ បច្ចុប្បន្នកំពុងស្ថិតក្នុងការប្រែប្រួលអាកាសធាតុហើយ (Climate Change) ។ដោយពីមុនគ្រាន់តែស្ថិតក្នុងការផ្លាស់ប្តូរអាកាសធាតុបន្តិចបន្តួចប៉ុណ្ណោះ (Climate Variability) ។

មូលហេតុ ក្នុងតំបន់កម្ពុជា
– ទីមួយ ៖ ក្នុងរយ:ពេលមួយថ្ងៃ សំណើមមានការប្រែប្រួល ដោយគម្លាតគ្នាខ្ពស់ (ពេលព្រឹកព្រលឹម ៩០%, ថ្ងៃត្រង់ និងល្ងាច ៥០%) យើងសង្កេតឃើញគម្លាតរហូតដល់ ៤០% ។
– ទីពីរ ៖ សីតុណ្ហភាពទឹកសន្សើមខ្ពស់ ២៥-២៧ °C ។
– ទីបី ៖ រំហួតខ្ពស់ ។
– ទីបួន ៖ អាចបង្កឡើងដោយភាគល្អិតកខ្វក់តូចៗ (ស្ពាន់ធ័រ និងកាបូនឌីអុកស៊ីត) ដែលកើតឡើងពីកាកសំណល់ ធូលីហុយនោះ (មានទំហំជាមធ្យម ១-១០ មីក្រុង ឬខ្លះមានទំហំតូចជាង ១ មីក្រុង)។

ក្រសួងធនធានទឹកធ្លាប់ប្រកាសថា អាកាសធាតុចុងឆ្នាំ២០១៨នេះ និងដើមឆ្នាំ២០១៩ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង បើធៀបនឹងឆ្នាំមុន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation