ព័ត៌មានអន្តរជាតិ

នគរបាលអាម៉េរិកនៅក្នុងរដ្ឋវឺជីនៀបន្ដការស៊ើបអង្កេតករណីបាញ់សម្លាប់នៅឯមជ្ឍមណ្ឌលលក់ទំនិញ Walmart មួយកន្លែង

image


សហរដ្ឋអាម៉េរិក៖ ហេតុការណ៍បាញ់សម្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯផ្សារទំនើប Walmart ក្នុងរដ្ឋវឺជីនៀ (Virginia ) នៃទឹកដីភាគអាគ្នេយ៍របស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធ ទី ២៤ ខែវិច្ឆិកាម្សិលមិញ ដែលខ្មាន់កាំភ្លើងនោះគឺជាអ្នកគ្រប់គ្រងហាងលក់ទំនិញមួយបានធើ្វការបាញ់រះទៅលើសមាជិកក្រុមការងាររបស់ខ្លួននៅក្នុងបន្ទប់សម្រាកមួយកន្លែង បន្ទាប់មកទៀតបានបាញ់សម្លាប់មនុស្សចំនួន ៦នាក់ទៀត និង ៤នាក់ មុននឹង ធើ្វអត្តឃាតបាញ់សម្លាប់ខ្លួនឯងទៅតាមក្រោយ។
បុរសជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់អត្តសញ្ញាណថា មានឈ្មោះ Andre Bing អាយុ ៣១ ជាអ្នករស់នៅក្នុងទីក្រុង Chesapeake នៃភាគខាងត្បូងរដ្ឋវីជីនៀ។ បើតាមសាក្សីត្រូវជាមិត្តរួមការងារជាមួយនិងបុរសខាងលើបានប្រាប់ឱ្យដឹងថា រូបគេម្នាក់នេះបានធើ្វការបាញ់ប្រហារទៅលើមិត្តរួមការងារដទៃទៀតដែលកំពុងស្ថិតនៅក្នុងបន្ទប់សម្រាកដោយមិនបាននិយាយស្តីសូម្បីអ្វីតែមួយមាត់។

ភ្លាមៗនៅក្រោយពីហេតុការណ៍ខាងលើនេះកើត កងកម្លាំងពិសេសរបស់អាជ្ញាធអាម៉េរិកបានចុះទៅឆែកឆេរនៅគេហដ្ឋានរបស់ខ្មាន់កាំភ្លើងដើម្បីធើ្វការស៊ើបអង្កេតលើមូលហេតុដែលនាំឱ្យមានករណីមួយនេះកើតឡើង។ ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា បានប្រើប្រាស់ប្រភេទកំាភ្លើងខ្លីមួយដើមនៅក្នុងការបាញ់ប្រហារ។
ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយនិងភ្នាក់ងារអ្នកសារព័ត៌មាន មិត្តភ័ក្ដិរួមការងារមួយចំនួនផ្សេងទៀតរបស់បុរសខាងលើនេះក៏បានបន្ដលើកឡើងឱ្យដឹងអំពីអត្តចរិកចម្លែកៗ និងមានលក្ខណៈកោងកាចមួយចំនួនរបស់ខ្មាន់កំាភ្លើងនេះផងដែរ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect