ក្រសួងដែនដី ប្រមូលចំណូលជូនជាតិ ជិត ៤០ម៉ឺនលានរៀល ឬជិត ១០០លានដុល្លារ ក្នុង២០១៨
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសថា ខ្លួនបានរកចំណូលថវិកា ចូលជាតិនាឆ្នាំនេះ បានប្រមាណជិត៤០ម៉ឺនលានរៀល (៣៩០ ៤៧៦ ៤៤២ ៧១១ រៀល) ឬជិត១០០លានដុល្លារ ក្នុង២០១៨ គិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។

ក្រសួងបញ្ជាក់ថា ចំណូលពីសេវាសុរិយោដីចំនួន ៤៦ ១១៨ ៤៦៧ ៦០១ រៀល , ចំណូលពីសេវាសំណង់ចំនួន ១៦ ២០៨ ៣៦៦ ៨៦៨ រៀល , ចំណូលពីការជួល ទីតាំងរោងចក្រសហគ្រាស មានចំនួន ២៨១ ៦៤៨ ៨៨៨ រៀល , ចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ប្រមូលនៅអង្គភាពពន្ធដារចំនួន ៣២៧ ៨៦៧ ៩៥៩ ៣៥៤ រៀល។

ចំណូលទទួលបានពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ សរុប ៧៨ ៥១៧ ៦៧១ ២៤៧ រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាល ចំនួន ១១ ១២៧ ៦៨៥ ២៦៨ រៀល និងថ្នាក់រាជធានី-ខេត្តចំនួន ៦៧ ៣៨៩ ៩៨៥ ៩៧៩ រៀល។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation