រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX នាំយកផ្កាយរណបជំនាន់ថ្មីរបស់កងកម្លាំងទ័ពអាកាសអាមេរិកចូលទៅក្នុងតារាវិថី
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ កាលពីថ្ងៃអាទិត្យ យានរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX នាំយកផ្កាយរណបជំនាន់ថ្មី ចូលទៅក្នុងគន្លងតារាវិថី សម្រាប់បំរើអោយកិច្ចការចាំបាច់នានារបស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក។

ផ្កាយរណប GPS III SV01 ត្រូវបាននាំយកទៅក្នុងគន្លងតារាវិថី ដោយយានរ៉ុក្កែតមួយឈ្មោះ Falcon 9 ដែលបាញ់ចេញពីស្ថានីយ៍ ទព័អាកាស CCAFS នៅក្នុងរដ្ឋផ្លរីដា។

តាមគម្រោងក្រុមហ៊ុន SpaceX គ្រោងបាញ់បង្ហោះយានរ៉ុក្កែតនេះតាងពីថ្ងៃអង្គារមកម្ល៉េះ ប៉ុន្តែដោយសារតែការព្រួយបារម្ភផ្នែក បច្ចេកទេស ជុំវិញស្ថានភាពអាកាសធាតុមិនល្អ ទើបត្រូវពន្យារដល់ថ្ងៃអាទិត្យនោះ។

បើតាមការបញ្ជាក់របស់ទ័ពអាកាសអាមេរិកបានឱ្យដឹងថា ផ្កាយរណបជំនាន់ថ្មីនេះ ត្រូវបានស្រាវជ្រាវដោយអ្នកជំនាញ ជនជាតិអ៊ីតាលី ហើយវាមានភាពត្រឹមត្រូវច្រើនជាងមុន៣ដង និងប្រព័ន្ធទប់ស្កាត់ពីការរំខានខ្លាំងជាងមុនរហូតដល់ទៅ ៨ដង ដែលវាត្រូវបានគេដាក់ឈ្មោះហៅក្រៅថា វេស្ពូស៊ី (Vespucci)។

បាញ់បង្ហោះរ៉ុក្កែតកាលពីថ្ងៃអាទិត្យនេះ គឺជាបាញ់បង្ហោះលើកទី២១ របស់ក្រុមហ៊ុន SpaceX ហើយក៏ជា រ៉ុក្កែតចុងក្រោយគេដែរ សម្រាប់ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ដែរថា ទោះបីជាសហរដ្ឋអាមេរិកបានការចំណាយថវិការជាតិយ៉ាងច្រើនលើសលុបលើវិស័យយោធា ជាយូឆ្នាំមកហើយក្តី ប៉ុន្តែ ការបង្ហោះផ្កាយរណបជំនាន់ថ្មីនេះ គឺជាបេសកកម្មជាផ្លូវការដំបូងបង្អស់សម្រាប់បេសកកម្ម "សន្ដិសុខលំហអាកាសជាតិ" ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation