សម្ព័ន្ធមិត្តអាមេរិកក្នុងប្រទេសស៊ីរីព្រួយបារម្ភពីការដកទ័ពអាមេរិកចេញ
| ព័ត៌មានអន្តរជាតិ
SHARE

ស៊ីរី៖ សម្ព័ន្ធមិត្តអាមេរិកក្នុងប្រទេសស៊ីរីសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពទាំងអស់ពីចេញប្រទេសស៊ីរី បន្ទាប់ពីលោកប្រកាសពីជ័យជំនះរបស់កងទ័ពអាមេរិក លើក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម(ISIS)ក្នុងប្រទេសនេះ។ សមាជិករដ្ឋ Al-Hasakah ដែលមានទីតាំងនៅភាគឦសានប្រទេសស៊ីរី ដែលនៃដឹកនាំក្រុម ឧទ្ទាមឃឺដបានរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តដោយឯកតោភាគីរបស់លោកត្រាំនេះ។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋ Al-Hasakah ដែលមានទីតាំងជិតនឹងព្រំដែនជាមួយប្រទេសតួកគីផងដែរនោះ បាននិយាយទៀតថា ការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមគឺនៅអូសបន្លាយទៀត ប៉ុន្ដែអាមេរិកបានដកទ័ពរបស់ខ្លួនចេញពីស៊ីរីនៅពេលនេះទៅវិញ។

ក្រៅនេះ សម្ព័ន្ធមិត្តជាច្រើនទៀតរបស់អាមេរិកបានសម្តែងការព្រួយបារម្មថា អវត្តមានរបស់កងទ័ពអាមេរិក នឹងធ្វើឲ្យកម្លាំងស៊ីរី ងាយរងគ្រោះពីការវាយប្រហារដោយប្រទេសតួកតី ក៏ដូចជាក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់នៅទីនោះ។

សូមជំរាបថា កងជីវពលដែលដឹកនាំដោយក្រុមឧទ្ទាមឃឺដ បានសហការជាមួយកងទ័ពអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ដើម្បីជាកម្លាំងស្នូលក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធISIS៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation