តើថ្នាក់ដឹកនាំខេត្តក្រចេះ បានទទួលក្លិនស្អុយ ពីកាកសំណល់ របស់ក្រុមហ៊ុន សិងសុងដែរឬទេ?
| ព័ត៌មានជាតិ
SHARE

ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្រុងក្រចេះនិងស្រុកចិត្របុរីបានទទួលឥទ្ធិពលក្លិន ស្អុយ កាកសំណល់ពី់រោងចក្រកែឆ្នៃដំឡូងមីរបស់ក្រុមហ៊ុនសុង សិង ដែលបងរ្ហូកាកសំណល់មកលើអូរព្រែកសាធារណៈនិងអាចប្រឈមដល់សុខភាពពួកគាត់ មិនតែប៉ុណ្ណោះ ក៏អាចគ្រោះមហន្តរាយដល់សត្វពាហនៈ នៅក្នុងក្រុងស្រុក នេះផងដែត។

ជាក់ស្ដែង នៅយប់ថ្ងៃទី២៣និងព្រឹកព្រលឹមថ្ងៃ២៤ធ្នូ២០១៨ មានប្រជាពលរដ្ឋ និងសមត្ថកិច្ច មន្ត្រីរាជការ បានខលតាមទូរស័ព្ទ មកក្រុមការងារcnc អោយជួយផ្សព្វផ្សាយ លើបញ្ហាក្លិនស្អុយ ដល់ថ្នាក់ដឹងនាំខេត្តបានដឹង ឬមន្ទីរពាក់ព័ន្ធអោយបានជ្រាប ឬមួយអស់លោកមិន គិតពីបញ្ហាសុខភាពលរដ្ឋជាចំណង ឬមួយចាំអោយមានគ្រោះអាសន្ន ទើប គិត ហេតុផលនេះ និងអាច មានផលសំបាកដល់សម្ដេចទាំងពីរ ជាពិសេស សម្ដេចគតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរខ្វាយខ្វល់ សុខទុក្ខ និងសុខភាពរបស់ពលរដ្ឋ ។ ពួកគាត់បន្តថា កន្លងមកសម្ដេចតេជោ បានលើកឡើងថា មន្ត្រីមូលដ្ឋានគេជាគឺជា អ្នកទទួលខុសត្រូវរាល់បញ្ហានៅតំបន់ និងជាអ្នកបំរើរាស្ត្រមិនមែនជាចៅហ្វាយ ត្រូវគិតពួកគាត់មិនអាចមើលរំលងឡើយ ។

ជុំវិញបញានេះ ត្រូវបានមតិជាសាធារណៈលើកឡើងផ្អើលពេញខេត្ត និងផលប៉ះពាល់ មួយនេះ ( ទីតាំងជះកិ្លនស្អុយ ស្ថិតនៅភូមិអូរពីរឧបសម្ព័ន្ធ កូលាប់ សង្កាត់អូរឬស្សី ក្រុងក្រចេះ ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងបន្តហូរចូលអូរព្រែកបឹងនិងទន្លេមេគង្គ។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation