នាវាដឹកភ្ញៀវទេសចរណ៍ធន់ធំ១គ្រឿងបានចូលចតនៅកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

​ខេត្តព្រះសីហនុ៖ ​នាវាដឹកភ្ញៀវទេសចរណ៍ធន់ធំ១គ្រឿងបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ធ្នូឆ្នាំ២០១៨ វេលាម៉ោង៨ ០០នាទីព្រឹក នាវាមានឈ្មោះ COSTA FORTUNA​សញ្ជាតិITALY ដែលមានបណ្ដោយប្រវែង២៧២,១៥ម៉ែត្រទទឹង៣៥.៥០ម៉ែត្រ ដែលមានភ្ញៀវទេសចរណ៍ចំនួន២៧៩៥នាក់ ស្រី១៤៩៩នាក់ មាន៥៨សញ្ជាតិនិង នាវឹកចំនួន៩៧៥នាក់ ស្រី១៥០នាក់មាន៣៥សញ្ជាតិហើយចំនួនភ្ញៀវច្រើនជាងគេគឺសញ្ជាតិITALYមានចំនួន៧៤៥នាក់។


បើតាមមន្ត្រីច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុបានអោយដឹងថានាវាទេសចរណ៍នេះបាន ចេញដំណើរពីប្រទេសសាំងហ្គាពួមកកាន់ប្រទេសកម្ពុជានឹងបន្តដំណើរទៅប្រទេសថៃ ហើយនាវាចាក់ចេញទៅវិញនៅវេលាម៉ោង១៨ ០០ ក្នុងថ្ងៃដដែល ។


ទាំងអស់នេះជាមោនៈភាពសម្រាប់ប្រទេសកម្ពុជាជាពិសេសខេត្តព្រះសីហនុដែលកំណើននាវាដឹកភ្ញៀវទេសចរណ៍ធន់ធំមកចូលចតនឹងទស្សនាកំសាន្តក្នុងក្រុងព្រះសីហនុធ្វើអោយជីវភាពប្រជាពលប្រសើឡើងតាមរយៈការដឹកភ្ញៀវទស្សនាទៅតាមតំបន់ទេស​ចរណ៍នានាក្នុងក្រុងនិងតាមរយៈ កាលក់ដូរផ្សេងៗដល់ភ្ញៀវទេសចរណ៍ជាដើម ហើយភ្ញៀវទេសចរណ៍មួយចំនួននាពេលកន្លងមកបានចូលមកលេងនៅខេត្តសៀមរាបនឹងបានបន្តដំណើរមកកាន់នាវាទេសចរណ៍នៅខេត្តព្រះសីហនុតាមជើងយន្តហោះបានទាន់ពេលវេលាផងដែរព្រោះខេត្តព្រះសីហនុ មានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនិងផ្លូវដែក ដែលមានភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក៍ដូចជាអ្នកវិនិយោគគ្រប់ប្រភេទផងដែរ ទាំងអស់នេះដោយសារប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនិងមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation