ប្រទេសតួកគីសន្យាថានឹងមិនបន្ធូរបន្ថយការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីសទេ បន្ទាប់ពីអាមេរិកដកទ័ពចេញពីប្រទេសស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី៖ ប្រធានាធិបតីតួកគីបានប្រកាសបេជ្ញាប្រយុទ្ធប្រឆាំងនឹងសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម អាយស៊ីស ដោយមិនត្រូវពន្យារពេល បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដកទ័ពចេញពីប្រទេសស៊ីរី ហើយបានអះអាងថា ក្រុមឧទ្ទាមដែលគាំទ្រដោយរដ្ឋាភិបាល ក្រុងអង់ការ៉ា ក៏បាននឹងកំពុងពង្រឹងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀតនៅជុំវិញទីក្រុងManbij ដែលជាទីប្រជុំជនដ៏មានសក្តានុពល មួយនៅក្នុងប្រទេស៊ីរី។

លោក Ibrahim Kalin អ្នកនាំពាក្យរបស់លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានច្រានចោលចំពោះការព្រួយបារម្ភដែលថា បន្ទាប់ពីការដកទព័អាមេរិកតាមបញ្ជារបស់លោក Donald Trump នឹងអនុញ្ញាតឱ្យក្រុមរដ្ឋអ៊ីស្លាមពង្រីកទឹកដីរបស់ខ្លួន ក្នុងប្រទស ស៊ីរីឡើងវិញនោះ។ ហើយអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីជាគ្មានវត្តមានរបស់អាមេរិក មិនមានន័យថា ការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនឹងត្រូវបានកាត់បន្ថយ ឫថមថយនោះឡើយ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ លោក Erdogan និងលោក Trump បានព្រមព្រៀងគ្នាតាមរយៈការសន្ទនាតាមទូរស័ព្ទ ដើម្បីបង្កើតការសំរបសំរួលយោធា និងការទូតរវាងអាមេរិកនិងតួកគីនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីអាមេរិកដកខ្លួនចេញនោះ។


តាមគម្រោង មន្រ្តីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសតួកគីនៅសប្តាហ៍នេះ ដើម្បីពិភាក្សាលម្អិត ស្តីពីការដកទ័ពចេញជាមួយសមភាគីរបស់ពួកគេ ដោយរំពឹងថា ប្រទេសតួកគីក៏នឹងបង្កើនការសម្របសម្រួល ជាមួយប្រទេស រុស្ស៊ីនៅក្នុងប្រទេសស៊ីរីផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation