ការតវ៉ាបានផ្ទុះឡើងក្នុងទីក្រុង ឈីលយ៉ាប៊ីន ក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីទីក្រុងនេះត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទកខ្វក់
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង ឈីលយ៉ាប៊ីន (Chelyabinsk) កំពុងសម្តែងការព្រួយបារម្ភអំពីការបំពុលបរិស្ថាន ដែលចេញពីវិស័យឧស្សាហកម្ម បន្ទាប់ពីកើតមានផ្សែងអ័ព្ទកខ្វក់ដ៏អួរអាប់បានគ្របដណ្តប់លើទីក្រុងជួរភ្នំដែលស្ថិតនៅ ភាគខាងលិចប្រទេសរុស្ស៊ីមួយនេះ នៅក្នុងខែធ្នូនេះ ដោយបានអូសបន្លាយអស់រយៈពេលជាងពីរសប្តាហ៍មកហើយនោះ។

កាលពីថ្ងៃចន្ទ ក្រុមបាតុករប្រហែល៧០០នាក់បានប្រមូលផ្តុំគ្នាតវ៉ាដោយទាមទារអោយអាជ្ញាធរមានចំណាត់ការដើម្បីទប់ស្កាត់ ការបំពុលបរិយាកាស ដើម្បីពួកគេទទួលបានខ្យល់អាកាសស្រស់ថ្លាដកដង្ហើម។ ក្រុមអ្នកតវ៉ា បានកាន់ផ្ទាំងបដាដែលសរសេរ នូវពាក្យជាច្រើនឃ្លាថា «យើងចង់បានមេឃស្អាត! » «បញ្ឈប់ការបំពុលកូន ៗ របស់យើង! » ជាដើម ។
ផ្សែងអ័ព្ទក្រាស់ដ៏កខ្វក់នេះត្រូវបាន អ្នកស្រុកដាក់ឈ្មោះថា "black sky" ហើយបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងទីក្រុងនេះ ចំនួន ១លាន ២សែននាក់ ដែលពួកគេទាំងនោះ សម្តែងការភ័យខ្លាចថា បញ្ហាបំពុលនៅក្នុងទីក្រុងរបស់ខ្លួន អាចនឹងកាន់តែអាក្រក់ទៅៗ ។

ការិយាល័យឧតុនិយមប្រចាំទីក្រុង ឈីលយ៉ាប៊ីន បានរាយការណ៍ថា ការបំពុលបរិយាកាសបានកើនឡើងខ្ពស់ហួសកំរិត ហើយបង្ករអោយមានផ្សែងអ័ព្ទកខ្វក់ដ៏ខ្មៅនេះកើតមានឡើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation