អគ្គិភ័យដ៏ធំបានឆេះបំផ្លាញលំនៅដ្ឋានប្រហែល១០០ខ្នងក្នុងទីក្រុងរមណីយដ្ឋានមួយកន្លែងនៅប្រទេសម៉ិកស៊ិក
| ព័ត៌មានអន្តរជាតិ
SHARE

ម៉ិកស៊ិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឱ្យដឹងថា ទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រប៉ាស៊ីហ្វិក ឈ្មោះ Zihuatanejo ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងAcapulco របស់ប្រទេសម៉ិកស៊ិក បានជួបហេតុការណ៏អគ្គីភ័យដ៏គួរឱ្យរន្ធត់មួយ ដោយបានឆាប់ឆេះលំនៅដ្ឋានចំនួន១០០ខ្នង។

អគ្គីភ័យនេះបង្ករឡើងដោយសារការបាញ់កាំជ្រួចខុសបច្ចេកទេស ហើយភ្លើងបានឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយ ស្របពេលដែលប្រជាពលរដ្ឋបានព្យាយាមរំដោះនិងសង្គ្រោះយកទ្រព្យសម្បត្តិរបស់ពួកគេចុះចេញពីអគ្គីភ័យនោះ។

ប៉ុន្មានម៉ោងក្រោយមក អគ្គីភ័យនេះត្រូវបានពន្លត់ដោយអាជ្ញារពាក់ពន្ធ័ ដោយមានកិច្ចសហការពីប្រជាពលរដ្ឋ ។

យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គ្មានមនុស្សស្លាប់នៅក្នុងគ្រោះអគ្គីភ័យនេះទេ តែផ្ទះចំនួន១០០ខ្នង និងទ្រព្យសម្បត្តិអ្នកស្រុកជាច្រើនត្រូវបានបំផ្លាញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation