​រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
| ព័ត៌មានជាតិ
SHARE

រតនគិរី ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព៨ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោកមេឃុំ ចៅសង្កាត់ទាំង៥០ឃុំ សង្កាត់ក្នុងខេត្ត ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ផ្សព្វផ្សាយនូវសភាពការដែលវិវឌ្ឍន៍កន្លងមកទាំងក្នុងតំបន់ និងអន្តរជាតិ ផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤០សណន និង២០០៦ សជណ របស់ក្រសួងមហាផ្ទៃ។
 ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្តបានជម្រុញអោយ គណបញ្ជារការឯកភាពក្រុងស្រុកបន្តលើកកម្ពស់គុណភាពការងារ ដែលរាជរដ្ខាភិបាលប្រគល់ជូន។

​ឯកឧត្តមអភិបាលខេត្តបន្តថាសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែខិតខំកាត់បន្ថយ បទល្មើសទូទៅ បទល្មើសគ្រឿងញៀន រួមនិងបទល្មើសផ្សេងៗទៀតអោយមានការថយចុះ ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលប្រគល់ ជូន។

ត្រូវបន្តផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងជម្រុញការរឹតបណ្តឹង ការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យគោលដៅដើមទី ការដឹកសំពីងសំពោង ការផ្ទុកមនុស្សលើសចំណុះ និងលក្ខណៈបច្ចេកទេសយានយន្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងត្រូវកែប្រែឥរិយាបទមន្រ្តីនគរបាលចរាចរអោយមានទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋ ជាពិសេសត្រូវលុបបំបាត់អោយខាងតែបាននូវការដាក់បុស្តិ៍ត្រួតពិនិត្យ អនាធិបតេយ្យ ព្រមទាំងបន្តសហការចុះយុទ្ធនាការកាត់ទ្រុងរថយន្តធំៗដែលប្រមុខ រាជរដ្ឋាភិបាលប្រគល់ជូន។

ជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តរតនគិរីលោក ថង សាវុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអង្គភាពពាក់ព័ន្ធព្រមទាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ចាត់តាំងអនុវត្តតាមតួនាទី និង ភារកិច្ចរៀងៗខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ដោយ ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation