ប្រទេសចិនបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

ចិន៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ទី៣របស់ខ្លួនដោយជោគជ័យកាលពីថ្ងៃអង្គារ។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង 00:53នាទីរំលងអាធាត្រ ម៉ោងនៅក្នុងក្រុងប៉េកាំង ដោយគ្រាប់រ៉ុក្កែត Long March-3C ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួនភាគនិរតីប្រទេសចិន។ ផ្កាយរណបនេះត្រូវបានបង្កើតនិង ផលិតដោយសាជីវកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាសចិន។

គ្រាប់រ៉ុក្កែត Long March-3C ដែលនាំយកផ្កាយរណបសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ថ្មីនេះទៅកាន់គន្លងតារាវិថីនោះ គឺជា បេសកកម្មលើកទី២៩៦របស់ខ្លួន ។ យោងតាមលោក Wu Weiqi នាយករងមជ្ឈមណ្ឌលនេះ បាននិយាយថា បេសកកម្មបាញ់បង្ហោះផ្កាយរណបថ្មីៗជាច្រើនទៀត នឹងបន្តចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation