ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរគមនាគមន៍ទទួលបានពានរង្វាន់ច្រើនជាងគេ នៅក្នុងឆ្នាំ២០១៨ បានប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ប្រចាំឆ្នាំ។
ពិធីចែករង្វាន់នេះដែលត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcardថ្ងៃនេះ (ទី២៥ ខែធ្នូ) ជាពិសេសក្នុងពីធីបុណ្យណូអែល ដែលរៀបចំនៅថ្ងៃនេះផ្ទាល់ និងជាពេលវេលាក្នុងការចែកជូនសម្រាប់គ្រួសារ។
នៅពេញមួយឆ្នាំ២០១៨នេះ ក្រុមហ៊ុន Cellcardដែលមានតម្លៃជាទឹកប្រាក់ដល់ទៅ៤លានដុល្លារ បានផ្តល់ស្នាមញញឹមដល់អតិថិជនឱ្យមានសំណាងសម្រាប់៤ម៉ឺននាក់។
នេះបន្ថែមពីកម្មវិធីបញ្ចូលទឹកប្រាក់ដើម្បីឈ្នះ ដែលល្បីរបស់ក្រុមហ៊ុន Cellcard ដែលផ្តល់រង្វាន់ជូនអតិថិជនជាង ៣០ម៉ឺននាក់រៀងរាល់ខែ។
លោកអៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា នេះជាឱកាសមួយក្នុងចំណោមឱកាសផ្សេងទៀតប៉ុណ្ណោះ ដែលក្រុមហ៊ុនបានផ្តល់រង្វាន់ជូនអតិថិជន ដើម្បីឲ្យពួកគាត់
ទទួលបានសេចក្តីរីករាយថ្ងៃបុណ្យណូអែល»។
អ្នកឈ្នះទាំងអស់ពីកម្មវិធីចាប់រង្វាន់ iKnow iKnow, Fishing Motors,10K Raffle, Music on Demand, និង សេវាហាងឆេងប្តូរប្រាក់។
រង្វាន់ទាំងនេះរួមមាន៖
ម៉ូតូ Yamaha ឆ្នាំ២០១៨៖ អ្នកឈ្នះ៨នាក់ពីកម្មវិធី iKnow iKnow
ម៉ូតូ Yamaha ឆ្នាំ២០១៨៖ អ្នកឈ្នះ១២នាក់ពីកម្មវិធី Fishing Motors
ប្រាក់សុទ្ធ ១ពាន់ដុល្លារ៖ អ្នកឈ្នះ២នាក់ ពីសេវាហាងឆេងប្តូរប្រាក់
ប្រាក់សុទ្ធ ១លានរៀល៖ អ្នកឈ្នះម្នាក់ពីកម្មវិធី Music on Demand
ប្រាក់សុទ្ធ ៥ ម៉ឺនដុល្លារ៖ អ្នកឈ្នះម្នាក់ពីកម្មវិធី 10K Raffle។ រូបភាព ៖ គង់ វណ្ណះ