ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំបុគ្គលឈ្មោះហេង សាល អតីតគាំទ្រCNRPនៅកំពត កុំបន្តប្រមូលអតីតមេឃុំ ព្រោះខ្មោចងាប់មិនរស់វិញទេ

image

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ បានផ្តាំផ្ញើទៅបុគ្គលឈ្មោះ ហេង សាល នៅខេត្តកំពត ដែលជាអ្នកគាំទ្រគណបក្សរំលាយហើយ កុំបន្តប្រមូលផ្តុំអតីតមេឃុំបក្សប្រឆាំងបន្តទៀត ព្រោះគណបក្សដែលងាប់ទៅហើយ មិនអាចរស់ឡើងវិញទេ។

សម្តេចបន្តថា “លោក ហេង សាល នៅកំពត សូមផ្តាំទៅ ដែលប្រមូលមេឃុំ លោកកុំសង្ឃឹម លោកកំពុងបំផ្លាញ អនាគតរបស់អ្នកផ្សេង ។ កុំមានការលើកឡើងថា អ្នកទៅបក្សប្រជាជនកុំឲ្យមកវិញ ។ អ្នកចូលរួមជាមួយគណបក្សប្រជាជនហើយ គឺធានាគ្រប់យ៉ាងរហូតដល់ឆ្នាំ២០២២ អ្នកធ្វើការល្អនឹងបន្តក្រោយឆ្នាំ ២០២២បន្តទៀត”៕ដោយ៖ អេង ស្រីទៀង

ព័ត៌មានទាក់ទង...