«K-City» របស់កូរ៉េខាងត្បូងត្រូវបានបង្កើតឡើងក្នុងតម្លៃជាង១១លានដុល្លា សម្រាប់សាកល្បងរថយន្តគ្មានមនុស្សបើក
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងត្បូង ៖ នាពេលថ្មីៗនេះ ស្របគ្នានឹងនិន្នាការបច្ចេកវិទ្យាពិភពលោកកំពុងរីកចម្រើនឥតឈប់ឈរ ប្រទេសកូរ៉េខាងត្បូង បានបង្កើតទីក្រុងថ្មីដ៏ធំមួយ សម្រាប់ការធ្វើតេស្តសាកល្បងរថយន្តគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ដែលត្រូវបានគេចាត់ទុកថា ជាទីក្រុងគំរូមួយ បំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធទំនើបនិងបច្ចេកវិទ្យាខ្ពស់។

ទីក្រុងនេះ ស្ថិតនៅភាគនិរតីទីក្រុងសេអ៊ូល ត្រូវបានដាក់ឈ្មោះជាភាសាអង់គ្លេសថា «K-City» ហើយត្រូវចំណាយពេលបើកបរ ប្រហែល៨០នាទីដើម្បីទៅដល់។ ទីក្រុងនេះគ្របដណ្ដប់លើផ្ទៃដីចំនួន ៣២០ពាន់ម៉ែត្រការ៉េ ដែលរួមមាន សហគមន៍គំរូ, កន្លែងចតរថយន្តទំនើប,តំបន់ទីប្រជុំជន, ផ្លូវល្បឿនលឿន រួមនឹងបរិស្ថានជាយក្រុង ហើយនឹងអនុញ្ញាតិអោយមានការធ្វើតេស្ត សាកល្បង សម្រាប់រថយន្តគ្មានមនុស្សបើក លើកប្រភេទផ្លូវដែលមានលក្ខណៈខុសគ្នារហូតដល់ទៅ៣៥ប្រភេទខុសៗគ្នា ដែលមានដូចជាផ្លូវដែលកាត់តាមសំណង់អគារខ្ពស់ៗ ,ផ្លូវដែលមានរថភ្លើងឆ្លងកាត់ និង រុក្ខវិថីដែលពោរពេញទៅដោយដើមឈើ ខ្ទាត់ខ្វែងជាដើម។

«K-City» មានតម្លៃប្រហែល១១,១២ លានដុល្លារអាមេរិក ហើយត្រូវបានគេសាងសង់ឡើង ស្របតាមកំរិតស្តង់ដារខ្ពស់បំផុតរបស់ ពិភពលោក ដែលគ្របដណ្តប់ស្ទើរតែគ្រប់លក្ខខណ្ឌនៃការបើកបរ រាប់ទាំងឧបសគ្គ ក៏ដូចជាលក្ខខណ្ឌសុវត្ថិភាព សម្រាប់ការ បើកបរសាកល្បងនូវរថយន្តគ្មានមនុស្សបើក ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា5G។ក្នុងទីក្រុងនេះ គេបានបង្កើតហាង ទំនិញនិងភោជនីយដ្ឋានគំរូ ជាច្រើនប្រភេទខុសៗគ្នានៅអមសងខាងផ្លូវ ដើម្បីធ្វើឱ្យប្រាកដថា រថយន្តគ្មានមនុស្សបើកទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់ច្បាស់នូវបរិយាកាសជុំវិញ,ស្គាល់និងបែងចែកប្រភេទស្លាកសញ្ញានិងទំនិញនានា។

ក្រៅពីការធ្វើតេស្តជាលក្ខណៈប្រព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ K-City ក៏ជាទីក្រុងដំបូងគេនៅក្នុងពិភពលោក ដែលប្រើ ប្រាស់បច្ចេកវិទ្យា5G ដោយមានស្ថានីយ៍ផ្កាយរណបចំនួនបួន,កាមេរ៉ាឃ្លាំមើលចំនួន២៩ និងមជ្ឈមណ្ឌលកណ្តាលមួយ សម្រាប់ គ្រប់គ្រងបញ្ជា។

អ្នកទទួលខុសត្រូវគម្រោងទីក្រុងនេះ បាននិយាយថា K-City នៅមានចំណុចខ្វះខាតទៅលើការពិសោធន៍ លក្ខខណ្ឌ បរិស្ថានធម្មជាតិ ហើយនាពេលអនាគតគេគ្រោងនឹងកែលំអរថយន្តគ្មានមនុស្សបើក ដំណាក់កាលទីពីរ ដើម្បីសាកល្បង សមត្ថភាពបត់បែននិងទប់ទល់ពីការរំខាននៃអាកាសធាតុធ្ងន់ធ្ងរ ក៏ដូចជា ភ្លៀង,ព្រិល និងអ័ព្ទជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation