យុទ្ធនាការផ្សព្វផ្សាយស្ដីពីសិទ្ធកុមារ
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរីៈ ដើម្បីបង្កើនការយល់ដឹងពីសិទ្ធកុមារ ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពផងនោះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី បានរួមសហការណ៍គ្នាជាមួយ អង្គការ អេស.អូរ.អេស និងអង្គការ ហ្វ.រ៉ាម.ស៊ីប បានរៀបចំឲ្យមានការផ្សព្វផ្សាយ ស្ដីពីការលើកកំពស់សិទ្ធកុមារ ក្នុងប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្របសម្ដេចតេជោ ដែលមានទីតាំងក្នុងបរិវេណមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានធ្វើកម្មវិធី បើកយុទ្ទនាការផ្សព្វផ្សាយ ស្ដីពីសិទ្ធកុមារ ដែលមានការចូលរួមពីសំណាក់ លោក មួង មួងប៉ាង អភិបាលរងខេត្តរតនគិរី ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ លោកមបញ្ជាការ មេបញ្ជារងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក ព្រមទាំងសិស្សានុសិស្ស មកពីបណ្ដាសាលាក្នុងខេត្តរតនគិរី យ៉ាងច្រើនកុះករផងដែរ។

បើតាមការបញ្ជាក់ពីលោក វ៉ា វល័ក្ខណ៍ ប្រធានភូមិកុមារ អេស អូរ អេស ខេត្តរតនគិរី ខណៈពេលបើកយុទ្ធនាការផ្សព្វផ្សាយនេះដែរថា អង្គការភូមិកុមារ អេស អូរ អេស អន្តរជាតិ បានបង្កើតឡើងដោយលោក បណ្ឌិត ហ័រមាណ ម៉ៃន័រ នៅឆ្នាំ១៩៤៩ ហើយមានទីស្នាក់ការនៅប្រទេសអូទ្រីស។

បច្ចុប្បន្នអង្គការនេះ បានធ្វើសកម្មភាពនៅប្រទេសចំនួន ១៣៥ នៅលើសកលលោក។ លោកប្រធានភូមិអេស អូរ អេស ខេត្តរតនគិរី បានបន្តទៀតថា លោក ហិលមុត គូទីន បានធ្វើជាប្រធានអង្គការ អេស អូរ អេស អន្តរជាតិចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០១២។ ក្រោមការដឹកនាំរបស់លោក ហីលមុត គូទីន អង្គការនេះ បានបន្តនិរន្តរភាព របស់ខ្លួនបង្កើតបានសមិទ្ធិផលជាច្រើនពាស់ពេញពិភពលោក សម្រាប់សុខុមាលភាពកុមារ។

ទន្ទឹមនឹងនេះដែរ អង្គការ អេស អូរ អេស អន្តរជាតិ ជាអង្គការដែលមើលថែទាំកុមារកំព្រា កុមារបាត់បង់ការថែរទាំពីឪពុកម្ដាយ ដោយជម្រុញ និងលើកកំពស់សិទ្ធកុមារគ្រប់រូប ឲ្យធំលូតលាស់ ដោយមានសេចក្ដីស្រលាញ់ គោរព និងមានសុវត្ថភាព ជាពិសេសត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបាននិងកំពង់សហការណ៍ជាមួយ ក្រសួងសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ១៩៩៩មកម្លេះ ដោយសម្រេចបានសមិទ្ធផលជាច្រើននៅរាជធានីភ្នំ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ និងខេត្តកំពត ហើយបច្ចុប្បន្ន កំពង់សាងសង់ភូមិកុមារថ្មីមួយទៀតនៅខេត្តព្រៃវែង ។

យុទ្ធនាការផ្សព្វផ្សាយស្ដីពីសិទ្ធកុមារនាថ្ងៃនេះដែរ បន្ទាប់ពីធ្វើកម្មវិធីនៅសាលមហោស្រពរួចមក អង្គពិធីនេះ បានដង្ហែរក្បួនផ្សព្វផ្សាយ ក្នុងក្រុងបានលុង និងដង្ហែរព័ទ្ធជុំវិញផ្សារក្រុងបានលុង ខេត្តរតនគិរីផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation